អ៊ីរ៉ង់និងរុស្ស៊ីសន្យាជំរុញខ្លាំងកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម
|
អ៊ីរ៉ង់និងរុស្ស៊ីសន្យាជំរុញខ្លាំងកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម (VNA) |
(VOVworld) – នាថ្ងៃទី ៣ ធ្នូ ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani
បានឲ្យដឹង ថា៖ អ៊ីរ៉ង់និងរុស្ស៊ីនឹងបន្តសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំង
នឹងលទ្ធិភេរវកម្ម នាំ មកនូវសន្តិភាពសំរាប់តំបន់មជ្ឈឹមបូព៌ារ។ ថ្លែងមតិក្នុង
ជំនួបជាមួយបេសកជនពិសេស ទទួលបន្ទុកបញ្ហាមជ្ឈឹមបូព៌ាររបស់ប្រធានា
ធិបតីរុស្ស៊ី លោក Alexander Lavrentiev ដែលកំពុងមានដំណើរទស្សនកិច្ច
នៅអ៊ីរ៉ង់ ថ្នាក់ដឹកនាំអ៊ីរ៉ង់បានសង្កត់ធ្ងន់ថា៖ ប្រទេស ទាំងពីរកំពុងសហ
ប្រតិបត្តិការល្អក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ហើយភាគីទាំងពីរ នឹង
បន្តកិច្ចសហប្រតិបត្តិការនេះដល់ពេលណាទទួលបានគោលដៅ នោះគឺ៖
លទ្ធិ ភេរវកម្មត្រូវបានកំទិចទាំងស្រុង សន្តិភាពនិងស្ថិរភាពត្រូវបានស្តារ
ឡើងវិញក្នុងតំបន់។ ថ្នាក់ដឹកនាំអ៊ីរ៉ង់ លោក Rouhani ក៏បានចាត់ទុកថា៖
វិបត្តិនៅស៊ីរីអាចត្រូវបានដោះ ស្រាយដោយសន្តិវិធីដោយឈរលើការគោរ
ពបំណងប្រាថ្នារបស់ប្រជាពលរដ្ឋនិងកិច្ច ការពារអធិបតេយ្យភាពនិង
បូរណភាពដែនដីនៃប្រទេសមជ្ឈឹមបូព៌ារនេះ៕