អ៊ីរ៉ង់និង EU ឯកភាពចាប់ផ្ដើមការចរចារ
|
អ៊ីរ៉ង់និង EU ឯកភាពចាប់ផ្ដើមការចរចារ (PressTV) |
Vovworld-រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif នាថ្ងៃទី២៨កក្កដា
បានប្រកាសថា អ៊ីរ៉ង់និងសហភាពអឺរ៉ុប (EU) បានឯកភាពចាប់ផ្ដើមការចរចារស្ដីពី
បញ្ហាជាច្រើន ក្នុងនោះចំណុចស្នូលគឺការអនុវត្តកិច្ចព្រមព្រៀងអំពីបញ្ហានុយគ្លេអ៊ែ
របស់ Tehran។ ថ្លែងមតិនៅសន្និសីទកាសែតរួមជាមួយតំណាងជាន់ខ្ពស់ទទួល
បន្ទុកអំពីគោលនយោបាយសន្តិសុខនិងកិច្ចការបរទេស EU លោកស្រី Federica
Mogherini នៅក្រុង Tehran រដ្ឋមន្ត្រីការបរទេស Zarif បានឲ្យដឹងថា ការចរចារជាន់
ខ្ពស់នឹងបានរៀបចំរវាងអ៊ីរ៉ង់និង EU ស្ដីពីបញ្ហាដែលខ្វែងគំនិតក្នុងនោះមានបញ្ហា
សហប្រតិបត្តិការថាមពលសិទ្ធិមនុស្សប្រឆាំងភេរវកម្មជាដើម។ រីឯលោកស្រី
Mogherini បានអំពាវនាវភាគីទាក់ទិននានាក្នុងកិច្ចព្រមព្រៀងនុយគ្លេអ៊ែអ៊ីរ៉ង់ប្តេជ្ញា
អនុវត្តមាត្រាដែលបានឯកភាពនោះ។ តំណាងជាន់ខ្ពស់ EU មានបំណងកិច្ចព្រម
ព្រៀងនុយគ្លេអ៊ែនេះមានចរិតលក្ខណៈប្រវត្តិសាស្ត្រមិនត្រឹមតែដែលបានចុះ
ហត្ថលេខាប៉ុណ្ណោះទេ ថែមទាំងក្នុងការអនុវត្តទៀតផង៕