អ៊ីរ៉ង់នៅតែប្រតិបត្តិតាមកិច្ចសន្យានានាក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
(VOVWORLD) - នាថ្ងៃទី ៤ ខែមិថុនា អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Yukiya Amano បានប្រកាសថា អ៊ីរ៉ង់នៅតែប្រតិតបត្តិតាមការសន្យារបស់ ខ្លួនក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ សូម្បីតែក្រោយពីសហរដ្ឋអាមេរិក បានសម្រេច ដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះក៏ដោយ។
អ៊ីរ៉ង់នៅតែប្រតិបត្តិតាមកិច្ចសន្យានានាក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ |
ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Vienna (ប្រទេសអូទ្រីស) លោក Yukiya Amano បានឲ្យដឹងថា IAEA នៅតែទាក់ទង់នឹងមូលដ្ឋាន និងទីតាំងទាំងអស់ ដែលទាក់ទិនទៅនឹងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុង Tehran (អ៊ីរ៉ង់) ប្រសិនបើមានការចំាំបាច់ ។ ទោះបីជាយ៉ាងណាក្តី មន្ត្រីរូបនេះ ក៏បាន អះអាងថា អ៊ីរ៉ង់អាចបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយ IAEA ។
IAEA ជាទីភ្នាក់ងារដែលទទួលខុសត្រូវ ចំពោះការឃ្លាំមើលលើការបង្រួមកម្មវិធី នុយក្លេអ៊ែរអ៊ីរ៉ង់យោងតាមកិច្ចសន្យា ដែលស្ថិតក្នុងផែនការសកម្មភាពរួមគ្នាលើ គ្រប់ជ្រុងជ្រោយ (JCPOA) ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៥ រវាង អ៊ីរ៉ង់ និងក្រុមប្រទេស P5 បូក ១ (រួមមាន អាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិន និងអាល្លឺម៉ង់ផងដែរ៕