អ៊ីរ៉ង់​បញ្ជាក់​ពី​តម្លាភាព​ក្នុង​បញ្ហា​នុយក្លេអ៊ែរ

(VOVWORLD) -សកម្មភាពនុយក្លេអែររបស់អ៊ីរ៉ង់ សុទ្ធតែដើម្បីគោលបំណងសន្តិភាព ស្របតាមច្បាប់និងបទប្បញ្ញត្តិអន្តរជាតិ ហើយប្រទេសនេះបានអនុវត្តយ៉ាងពេញលេញនូវកាតព្វកិច្ចសុវត្ថិភាពនុយក្លេអ៊ែររបស់ខ្លួនក្រោមកិច្ចព្រមព្រៀងជាមួយទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ (IAEA)។ 
អ៊ីរ៉ង់​បញ្ជាក់​ពី​តម្លាភាព​ក្នុង​បញ្ហា​នុយក្លេអ៊ែរ - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani។ រូបថត៖ IRNA/TTXVN

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានធ្វើសេចក្តីប្រកាសខាងលើកាលពីថ្ងៃទី ១៩ ខែកុម្ភៈ បន្ទាប់ពីសេចក្តីប្រកាសរបស់អគ្គនាយក IAEA លោក Rafael Grossi បាននិយាយថាសាធារណរដ្ឋអ៊ីស្លាមនេះមិនមានតម្លាភាពចំពោះសកម្មភាពនុយក្លេអ៊ែររបស់ខ្លួននិងបង្កើនហានិភ័យសន្តិសុខ។

អ្នកនាំពាក្យ Kanaani បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់នៅតែអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនយ៉ាងពេញលេញនៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលបានហៅថា ផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ហើយបានអះអាងថា គោលលទ្ធិយោធារបស់អ៊ីរ៉ង់មិនរាប់បញ្ចូលការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរទេ។ ក្រៅពីនេះ លោកជឿជាក់ថា IAEA ត្រូវលើកយកបញ្ហាដោយភាពសត្យានុម័ត និងមានលក្ខណៈជំនាញ។ សេចក្តីប្រកាសរបស់អ្នកនាំពាក្យរូបនេះក៏បានសង្កត់ធ្ងន់ថា ការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងទីក្រុងតេអេរ៉ង់ និងបណ្តាប្រទេសមហាអំណាចនៅតែស្ថិតក្នុងរបៀបវារៈរបស់រដ្ឋាភិបាលអ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ