អ៊ីរ៉ង់បដិសេធធ្វើការវាយប្រហារតម្រង់ទៅលើកងកម្លាំងអាមេរិកនៅអ៊ីរ៉ាក់និងស៊ីរី

(VOVWORLD) - លោក Majid Takht Ravanchi បេសកជនពិសេសរបស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា រាល់សេចក្ដីប្រកាសដែល ចោទប្រកាន់អ៊ីរ៉ង់បានធ្វើការវាយប្រហារទៅលើទាហាននិងមូលដ្ឋានរបស់អាមេរិក “សុទ្ធតែខុសពីការពិត មិនបំពេញតម្រូវការជាអប្បបរមាអំពីភាពត្រឹមត្រូវនិងភាពជឿទុកចិត្តនោះឡើយ”។

អ៊ីរ៉ង់បដិសេធធ្វើការវាយប្រហារតម្រង់ទៅលើកងកម្លាំងអាមេរិកនៅអ៊ីរ៉ាក់និងស៊ីរី - ảnh 1ទាហានអាមេរិកនៅមូលដ្ឋាន Taji air ប្រទេសអ៊ីរ៉ាក់។ (រូបថត៖ AFP/VNA)

នាថ្ងៃទី៣ ខែកក្កដា អ៊ីរ៉ង់បានបដិសេធរាល់ការចោទប្រកាន់របស់អាមេរិកដែលចាត់ទុកថា តេអេរ៉ង់បានគាំទ្រការវាយប្រហារតម្រង់ទៅលើកងកម្លាំងអាមេរិកនៅអ៊ីរ៉ាក់និងស៊ីរី ព្រមទាំងថ្កោលទោសការវាយប្រហារតាមជើងអាកាសរបស់អាមេរិកទៅលើក្រុមខ្មាន់កាំភ្លើងគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសមជ្ឈឹមបូព៌ាទាំង២នេះផងដែរ។ កាយវិកានេះរបស់តេអេរ៉ង់ត្រូវបាននាំចេញក្នុងបរិបទដែលអាមេរិកទើបបានជូនដំណឹងដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនូវការដែលប្រទេសនេះធ្វើការវាយប្រហារតាមជើងអាកាសតម្រង់ទៅលើកម្លាំងឧទ្ទាមគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសស៊ីរីនិងអ៊ីរ៉ាក់ ក្នុងគោលដៅ រារាំងកម្លាំងនេះនិងរដ្ឋបាលតេអេរ៉ង់បន្តអនុវត្តន៍ឬជួយគាំទ្រការអនុវត្តការវាយប្រហារទៅលើបុគ្គលិកឬមូលដ្ឋាននានារបស់អាមេរិក។

លោក Majid Takht Ravanchi បេសកជនពិសេសរបស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា រាល់សេចក្ដីប្រកាសដែលចោទប្រកាន់អ៊ីរ៉ង់បានធ្វើការវាយប្រហារទៅលើទាហាននិងមូលដ្ឋានរបស់អាមេរិក “សុទ្ធតែខុសពីការពិត មិនបំពេញតម្រូវការជាអប្បបរមាអំពីភាពត្រឹមត្រូវនិងភាពជឿទុកចិត្តនោះឡើយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ