អ៊ីរ៉ង់បានលុបចោលលទ្ធភាពនៃការចរចាជាមួយអាមេរិក
(VOVWORLD) - នាថ្ងៃទី ២១ ខែមិថុនា ប្រធានរដ្ឋសភាអ៊ីរ៉ង់ លោក Mohammad-Bagher Ghalibaf បានលុបចោលលទ្ធភាពនៃការរៀបចំកិច្ចចរចាណាមួយជាមួយអាមេរិកលើបញ្ហាក្តៅគគុកនានាដូចនាបច្ចុប្បន្នផង ដែរ។
ប្រធានរដ្ឋសភាអ៊ីរ៉ង់ លោក Mohammad-Bagher Ghalibaf (រូបថត៖ Tehran Times/TTXVN) |
ថ្លែងមតិក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភា លោក Ghalibaf បានសង្កត់ធ្ងន់ថា “ចលនាតស៊ូប្រយុទ្ធដ៏ឆ្លាតវៃនិងសកម្ម” ដើម្បីប្រឆាំងនឹងសហរដ្ឋអាមេរិកគឺជាជំរើសយុទ្ធសាស្ត្រសម្រាប់ប្រជាជាតិអ៊ីរ៉ង់។ ទីក្រុងតេអេរ៉ង់ មិនប្រឆាំងជំទាស់នឹងសកម្មភាពការទូតនិងការចរចានោះទេ ក៏ប៉ុន្តែការចរចាជាមួយសហរដ្ឋ អាមេរិកគឺ "ជាការហាមឃាត់និងមានគ្រោះថ្នាក់ទាំងស្រុងផងដែរ" ។
មុននេះ ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី ២០ ខែមិថុនាបានជំរុញឱ្យទីក្រុងតេអេរ៉ង់ចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលលោកបានដកជាឯកតោភាគីនាឆ្នាំ ២០១៨ ។ សាធារណរដ្ឋអ៊ីស្លាមនេះបានច្រានចោលរាល់ការអំពាវនាវរបស់សហរដ្ឋអាមេរិកដើម្បីចាប់ផ្តើមកិច្ចចរចារឡើងវិញស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរពហុភាគីជាប្រវត្តិសាស្ត្រនាឆ្នាំ ២០១៥ ៕