អ៊ីរ៉ង់បានអះអាងសារជាថ្មី នូវការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរដើម្បីគោលបំណងសន្តិភាព
(VOVWORLD) - នាថ្ងៃទី ១៧ ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានឡើងសម្លេងប្រឆាំងជំទាស់នឹងការធ្វើអត្ថាធិប្បាយមួយចំនួនរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ក្នុងដំណើរទស្សនកិច្ចនៅមជ្ឈឹមបូព៌ាកន្លងទៅ ដោយចាត់ទុកថាកំពុង តែញុះញង់គំនិតប្រឆាំងនឹងអ៊ីរ៉ង់នៅក្នុងតំបន់។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani។ (ប្រផព៖ tasnimnews)
|
ក្នុងសេចក្តីថ្លែងការណ៍រួមអាមេរិក-អ៊ីស្រាអែលដែលបាននាំចេញនៅទីក្រុងយេរូសាឡឹម នាថ្ងៃទី ១៤ ខែកក្កដា ប្រធានាធិបតីអាមេរិកលោក Joe Biden បានលើកច្បាស់ថា អាមេរិកនឹងអនុវត្តន៍គ្រាប់ជ្រុងជ្រោយនៃកម្លាំងជាតិ ដើម្បីអនុវត្តការប្តេជ្ញា មិនអនុញ្ញាតឱ្យអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ បន្តកិច្ចសន្យាសហប្រតិបត្តិការជាមួយដៃគូនានា ដើម្បីរាំងស្កាត់ឥទ្ធិពលរបស់អ៊ីរ៉ង់នៅក្នុងតំបន់។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានអះអាងជាថ្មីម្តងទៀតថា គោលនយោបាយយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់គឺស្វែងរកវិធីប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ ដើម្បីគោលបំណងសន្តិភាពក្នុងក្របខ័ណ្ឌច្បាប់ និងបទបញាត្តិអន្តរជាតិ។ អ៊ីរ៉ង់បានប្តេជ្ញា បន្តការចរចាដើម្បីដកទណ្ឌកម្ម និងស្តារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥ ជាមួយមហាអំណាចនានា ដែលបានហៅថា ជាផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA)៕