អ៊ីរ៉ង់​ប្រកាស​ចាប់ផ្តើម​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូមរហូត​​ដល់​២០%

(VOVWORLD) - នៅថ្ងៃទី ១០ ខែកក្កដា អ៊ីរ៉ង់បានប្រកាសពីការចាប់ផ្តើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងដល់កម្រិត ២០% ដោយប្រើប្រាស់ម៉ាស៊ីនរ៉េអាក់ទ័រទំនើប នៅរោងចក្រនុយក្លេអ៊ែរក្រោមដី Fordo ។ 
អ៊ីរ៉ង់​ប្រកាស​ចាប់ផ្តើម​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូមរហូត​​ដល់​២០% - ảnh 1រោងចក្រនុយក្លេអ៊ែរមួយនៅអ៊ីរ៉ង់។ (រូបថត៖ ITN)

អ្នកនាំពាក្យទីភ្នាក់ងារថាមពលបរមាណូអ៊ីរ៉ង់ (IAEO) លោក Behrouz Kamalvandi បានបញ្ជាក់ថា សារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់ដល់កម្រិត ២០% ត្រូវបានប្រមូលជាលើកដំបូងពីម៉ាស៊ីនរ៉េអាក់ទ័រ IR-6 កាលពីថ្ងៃទី ៩ ខែកក្កដា។ ភាគីអ៊ីរ៉ង់បានជូនដំណឹងដល់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) អំពីការវិវត្តន៍ថ្មីនេះកាលពី២សប្តាហ៍មុន។

ដំណើរការចរចាដើម្បីស្ដារកិច្ចព្រមព្រៀង នុយ ក្លេអ៊ែរអ៊ីរ៉ង់បានជាប់គាំងចាប់តាំងពីខែមីនាឆ្នាំ ២០២២ ដោយសារតែភាគីអ៊ីរ៉ង់ និងអាមេរិកមានទស្សនៈខុសប្លែកគ្នាជាច្រើន។ អ៊ីរ៉ង់បានដាក់ចេញលក្ខខណ្ឌមួយចំនួន ក្នុងនោះរួមទាំងការទាមទារឱ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មទាំងអស់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ ហើយដកឈ្មោះកងកម្លាំងការពារបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ចេញពីបញ្ជីអង្គការភេរវកម្ម។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោនបានច្រានចោលការទាមទាររបស់ទីក្រុងតេអេរ៉ង់៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ