អ៊ីរ៉ង់ប្រកាសថាមិនទុកឲ្យអាមេរិករាំងខ្ទប់សកម្មភាពនាំចេញប្រេងរ៉ែ
(VOVWORLD) -រដ្ឋាភិបាលអ៊ីរ៉ង់បានត្រៀមរៀបចំរួចជាស្រេចសម្រាប់ផែនការសំដៅទប់ទល់នឹងផលប៉ះពាល់អវិជ្ជមានក្នុងការដាក់ទណ្ឌកម្មរបស់អាមេរិក
អនុប្រធានាធិបតីអ៊ីរ៉ង់លោក Es'haq Jahangiri (TTXVN) |
អនុប្រធានាធិបតីអ៊ីរ៉ង់លោក Es'haq Jahangiri បានប្រកាសថា ប្រទេសខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការទប់ទល់រាល់បទដាក់ទណ្ឌកម្ម លើសកម្មភាពនាំចេញប្រេងឆៅ របស់អាមេរិក ដែលគ្រោងនឹងមានសុពលភាពចាប់ពីថ្ងៃទី ៤ ខែវិច្ឆិកាខាងមុខ ។
នាថ្ងៃទី ២៨ ខែតុលា ទូរទស្សន៍ Press TV របស់អ៊ីរ៉ង់បានដកស្រង់ប្រសាសន៍របស់អនុប្រធានាធិបតី Es'haq Jahangiri ដោយលោកបានឲ្យដឹងថា រដ្ឋាភិបាលអ៊ីរ៉ង់បានត្រៀមរៀបចំរួចជាស្រេចសម្រាប់ផែនការសំដៅទប់ទល់នឹងផលប៉ះពាល់អវិជ្ជមានក្នុងការដាក់ទណ្ឌកម្មរបស់អាមេរិក តាមរយៈការរក្សាការនាំចេញប្រេងរ៉ែចំនួនជាង ១ ធុង ក្នុងមួយថ្ងៃ៕