អ៊ីរ៉ង់ប្រកាសនឹងមានសេរីភាពក្នុងការទិញនិងលក់សព្វាវុធ

(VOVWORLD) -  ប្រធានាធិបតីអ៊ីរ៉ង់លោក  Hassan Rouhani បានប្រកាសថាប្រទេសនេះនឹងមានសេរីភាពក្នុងការទិញនិងលក់សព្វាវុធចាប់ពីថ្ងៃទី ១៨ ខែតុលាតទៅ ពីព្រោះបទបញ្ជាហាមឃាត់អាវុធរបស់អង្គការសហប្រជាជាតិនឹងបញ្ចប់យោងតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
អ៊ីរ៉ង់ប្រកាសនឹងមានសេរីភាពក្នុងការទិញនិងលក់សព្វាវុធ - ảnh 1 ប្រធានាធិបតីអ៊ីរ៉ង់លោក  Hassan Rouhani (រូបថត៖AFP/TTXVN)

នាថ្ងៃទី ១៤ ខែតុលា ប្រធានាធិបតីអ៊ីរ៉ង់លោក  Hassan Rouhani បានប្រកាសថាប្រទេសនេះនឹងមានសេរីភាពក្នុងការទិញនិងលក់សព្វាវុធចាប់ពីថ្ងៃទី ១៨ ខែតុលាតទៅ ពីព្រោះបទបញ្ជា ហាមឃាត់អាវុធរបស់អង្គការសហប្រជាជាតិនឹងបញ្ចប់យោងតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលបានចុះហត្ថលេខានាឆ្នាំ ២០១៥ ទោះបីជាមានការប្រឆាំងជំទាស់យ៉ាងខ្លាំងពីសហរដ្ឋ អាមេរិកក៏ដោយ។

ថ្លែងមតិនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី លោក Hassan Rouhani  បានបញ្ជាក់ថា“ បទបញ្ជាហាមប្រាមមានរយៈពេល ១០ ឆ្នាំមកនេះ នឹងត្រូវបានលុបចោលនៅថ្ងៃទី ១៨ ខែតុលា ដោយសារការតវ៉ារបស់ប្រជាជននិងការខិតខំប្រឹងប្រែងរបស់អ្នកការទូតអ៊ីរ៉ង់” ។ លោក Hassan Rouhani  ក៏បានអះអាងថានេះគឺជាសមិទ្ធិផលមួយក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរនៃផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ពោលគឺចាប់ពីថ្ងៃទី ១៨ ខែតុលាតទៅ អ៊ីរ៉ង់អាចទិញនិងលក់សព្វាវុធបាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ