អ៊ីរ៉ង់ប្រឆាំងជំទាស់នឹងបណ្ដាប្រទេសឈូងសមុទ្រពែក្ស ដែល​បានជ្រៀតជ្រែក​ចូល​ក្នុងកិច្ចចរចានុយក្លេអ៊ែរ

(VOVWORLD) - នាថ្ងៃទី ៧ ធ្នូ អ៊ីរ៉ង់បានច្រានចោលការអំពាវនាវរបស់អារ៉ាប់ប៊ីសាអូឌីតថា បណ្ដាប្រទេសឈូងសមុទ្រពែក្សចាំបាច់ត្រូវពិគ្រោះយោបល់លើការចរចាដែលអាចប្រព្រឹត្តិទៅដែលទាក់ទងនឹងកម្មវិធីនុយក្លេ អ៊ែរ របស់ទីក្រុងតេអេរ៉ង់។ 
អ៊ីរ៉ង់ប្រឆាំងជំទាស់នឹងបណ្ដាប្រទេសឈូងសមុទ្រពែក្ស ដែល​បានជ្រៀតជ្រែក​ចូល​ក្នុងកិច្ចចរចានុយក្លេអ៊ែរ - ảnh 1

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh ថ្លែងក្នុងសន្និសីទកាសែតនៅទីក្រុងតេអេរ៉ង់ ( រូបថត៖ IRNA / TTXVN)

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានអះអាងថា ជំហររបស់ទីក្រុងតេ អេរ៉ង់ គឺប្រឆាំងជំទាស់ នឹងការចរចាឡើងវិញអំពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលប្រទេសនេះបានចុះហត្ថលេខាជាមួយប្រទេសមហាអំណាច ក្នុងក្រុម P5 + 1 (រួមមាន រុស្ស៊ី អង់គ្លេស បារាំង អាមេរិក អាល្លឺម៉ង់ និងចិន) ជាមួយឈ្មោះហៅផ្លូវការថា ផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA)។ ទន្ទឹមនឹងនេះ លោក Khatibzadeh ក៏បានច្រានចោលសំណើរថ្មីៗរបស់អាល្លឺម៉ង់ស្ដីពីកិច្ចព្រមព្រៀងដ៏ធំទូលាយជាង ក្នុងនោះមានការដាក់កំហិតលើកម្មវិធីមីស៊ីលផ្លោងរបស់ទីក្រុងតេអេរ៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ