អ៊ីរ៉ង់ពង្រីកបញ្ជីទណ្ឌកម្ម EU
(VOVWORLD) - យោងតាមក្រសួងការបរទេសអ៊ីរ៉ង់ ទង្វើនេះរបស់ទីក្រុងតេអេរ៉ង់ គឺសំដៅឆ្លើយតបនឹងការដែល EU កាលពីថ្ងៃទី ១៧ តុលា បានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ១១ រូប និងអង្គភាពចំនួន ៤ របស់អ៊ីរ៉ង់។
ទីស្នាក់ការសភាអឺរ៉ុប (EP) នៅទីក្រុង Strasbourg ប្រទេសបារាំង។ រូបថត៖ AFP/VNA |
ក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃទី ២៦ តុលា បានប្រកាសថា ប្រទេសនេះបានពង្រីកបញ្ជីដាក់ទណ្ឌកម្មចំពោះសហភាពអឺរ៉ុប (EU) ហើយតាមនោះដាក់បញ្ជូលអង្គភាពចំនួន ៨ និងបុគ្គលចំនួន ១២ នាក់បន្ថែមទៀតទៅក្នុងបញ្ជីនេះ។ ក្នុងបញ្ជីថ្មីនេះរបស់អ៊ីរ៉ង់រួមមានសមាជិកសភាអឺរ៉ុប រដ្ឋសភាបារាំង អគ្គនិពន្ធនាយកកាសែត Bild របស់អាល្លឺម៉ង់ និងប្រមុខបណ្ដាអង្គការក្រៅរដ្ឋាភិបាលដែលមានទីស្នាក់ការនៅសហភាពអឺរ៉ុប។ យោងតាមក្រសួងការបរទេសអ៊ីរ៉ង់ ទង្វើនេះរបស់ទីក្រុងតេអេរ៉ង់ គឺសំដៅឆ្លើយតបនឹងការដែល EU កាលពីថ្ងៃទី ១៧ តុលា បានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ១១ រូប និងអង្គភាពចំនួន ៤ របស់អ៊ីរ៉ង់។ តាមនោះ បុគ្គល និង អង្គភាពដែលរងការដាក់ទណ្ឌកម្ម និងការហាមឃាត់ផ្ដល់ទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិពី EU។
មុននេះ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកាណាដា ក៏បានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពនានានៅអ៊ីរ៉ង់ផងដែរ៕