អ៊ីរ៉ង់ព្រមានចាប់ផ្ដើមឡើងវិញសកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនៅមូលដ្ឋាន Fordow

(VOVWORLD) -កាលពីសបា្ដហ៍មុន ប្រមុខ AEOI លោក Ali Akbar Salehi បានប្រកាសថា៖ អ៊ីរ៉ង់បានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ នៅមូលដ្ឋាននុយក្លេអ៊ែរ Natanz។
អ៊ីរ៉ង់ព្រមានចាប់ផ្ដើមឡើងវិញសកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនៅមូលដ្ឋាន Fordow - ảnh 1 លោក Behrouz Kamalvandi អ្នកនាំពាក្យទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអ៊ីរ៉ង់ (AEOI)

អ៊ីរ៉ង់នឹងចាប់ផ្ដើមឡើងវិញនូវសកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅមូលដ្ឋាននុយក្លេអ៊ែរ Fordow ប្រសិនបើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្រ្ត ដែលត្រូវបានអ៊ីរ៉ង់ចុះហត្ថលេខាលើជាមួយ ក្រុម P5 + 1 (រួមមានអង់គ្លេស អាមេរិក រុស្ស៊ី បារាំង ចិន និង អាល្លឺម៉ង់) កាលពីឆ្នាំ 2015 ដែលមានឈ្មោះពេញថា៖ ផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ត្រូវបែកបាក់។ លោក Behrouz Kamalvandi អ្នកនាំពាក្យទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអ៊ីរ៉ង់ (AEOI) បាននាំចេញសេចក្ដីប្រកាសពោលខាងលើនាថ្ងៃទី ១៣ មិថុនា។

សូមបញ្ជាក់ដែរថា៖កាលពីសបា្ដហ៍មុន ប្រមុខ AEOI លោក Ali Akbar Salehi បានប្រកាសថា៖ អ៊ីរ៉ង់បានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ នៅមូលដ្ឋាននុយក្លេអ៊ែរ Natanz ដើម្បីចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដោយមានកម្លាំងអានុភាព 1 លាន SWU ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ