អ៊ីរ៉ង់ព្រមានពីការបញ្ឈប់កិច្ចព្រមព្រៀងបណ្តោះអាសន្នដែលទើបសម្រេចបានជាមួយ IAEA
(VOVWORLD) - យោងតាមឯកសារដែលបានផ្ញើទៅកាន់បណ្តាប្រទេសជាសមា ជិករបស់ IAEA មុននឹងកិច្ចប្រជុំប្រចាំត្រីមាសដែលប្រព្រឹត្តទៅនាសប្តាហ៍ក្រោយ អាមេរិក សម្តែងគោលបំណងលើសេចក្តីសម្រេចចិត្តមួយបង្ហាញនូវការព្រួយបារម្ភរបស់ IAEA អំពីកិច្ចសហប្រតិបត្តិការជាមួយអ៊ីរ៉ង់។
អគ្គនាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi (ខាងស្តាំ) ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif (ខាងឆ្វេង) នៅទីក្រុង Tehran ថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ ២០២១ (រូបថត៖ THX/TTXVN) |
អ៊ីរ៉ង់ព្រមានថាខ្លួននឹងបញ្ឈប់កិច្ចព្រមព្រៀងមានចរិតលក្ខណៈបណ្តោះអាសន្នដែលបានចុះហត្ថលេខាជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) កាលពីចុងសប្តាហ៍មុន ប្រសិនបើ IAEA គាំទ្រកិច្ចប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិកក្នុងការរិះគន់ក្រុងតេអេរ៉ង់ នៅឯកិច្ចប្រជុំរបស់ខ្លួននៅសប្តាហ៍ក្រោយ។ ក្នុងដំណើរទស្សនកិច្ចកាលពីសប្តាហ៍មុនទៅកាន់ប្រទេសអ៊ីរ៉ង់របស់អគ្គនាយក IAEA លោក Rafael Grossi ភាគីទាំងពីរបានឈានដល់ “ដំណោះស្រាយបណ្តោះអាសន្ន” រយៈពេល ៣ ខែ ដែលនឹងអនុញ្ញាតឱ្យ IAEA បន្តធ្វើអធិការកិច្ចនុយក្លេអ៊ែរនៅសាធារណរដ្ឋអ៊ីស្លាមមួយនេះ ប៉ុន្តែកម្រិតនៃការធ្វើអធិការកិច្ចត្រូវមានកំណត់ចាប់ពីថ្ងៃទី ២៣ ខែកុម្ភៈ។ យោងតាមឯកសារដែលបានផ្ញើទៅកាន់បណ្តាប្រទេសជាសមាជិករបស់ IAEA មុននឹងកិច្ចប្រជុំប្រចាំត្រីមាសដែលប្រព្រឹត្តទៅនាសប្តាហ៍ក្រោយ អាមេរិក សម្តែងគោលបំណងលើសេចក្តីសម្រេចចិត្តមួយបង្ហាញនូវការព្រួយបារម្ភរបស់ IAEA អំពីកិច្ចសហប្រតិបត្តិការជាមួយអ៊ីរ៉ង់។ ប៉ុន្តែ នៅក្នុងឯកសារដែលផ្ញើទៅប្រទេសផ្សេងទៀតដែលទីភ្នាក់ងារសារព័ត៌មានរ៉យទ័រមាននោះ អ៊ីរ៉ង់បានចាត់ទុកថា កាយវិការនេះមិនមានលក្ខណៈស្ថាបនានោះទេ ហើយបានចាត់ទុកថា ជាការបញ្ចប់កិច្ចព្រមព្រៀងរួមមានលក្ខណៈបច្ចេកទេសបណ្តោះអាសន្ន ដែលបានចុះហត្ថលេខានៅថ្ងៃទី ២១ ខែកុម្ភៈ កន្លងមក រវាងអ៊ីរ៉ង់និង IAEA។ ប្រការនេះអាចធ្វើឱ្យស្ថានភាពកាន់តែស្មុគស្មាញថែមទៀត ទាក់ទងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលហៅថាផែនការសកម្មភាពរួម (JCPOA) ផងដែរ៕