អ៊ីរ៉ង់ព្រមានពីផលវិបាកដ៏ធ្ងន់ធ្ងរ ប្រសិនបើអាមេរិកវាយប្រហារទៅលើតំបន់
(VOVWORLD) -លោកឧត្ដមសេនីយ៍ Abolfazl Shekarchi អ្នកនាំពាក្យសេនាធិការដ្ឋាននៃបណ្ដាកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា ខណៈដែលអាមេរិកបានបាញ់កាំភ្លើងមួយគ្រាប់ទៅលើអ៊ីរ៉ង់ គឺសំដៅទៅលើផលប្រយោជន៍របស់អាមេរិក និងសម្ព័ន្ធមិត្ត ហើយពេលនោះ រាល់ផលប្រយោជន៍របស់អាមេរិកនៅតំបន់នេះ ត្រូវ "ដុតឆេះ"។
ភាពតានតឹងបានកើនឡើងបន្ទាប់ពីអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះអាមេរិក (រូបថតៈ AFP / VNA) |
នាថ្ងៃទី ២២ ខែមិថុនា អ៊ីរ៉ង់បានព្រមានអាមេរិកថា មិនថាទង្វើបង្ករឿងហេតុណាមួយទៅលើសាធារណរដ្ឋឥស្លាមនេះ គឺសុទ្ធតែនាំមកនូវផលវិបាក់ដ៏ធ្ងន់ធ្ងរចំពោះរាល់ផលប្រយោជន៍របស់អាមេរិក នៅតំបន់មជ្ឈឹមបូព៌ានេះ។
លោកឧត្ដមសេនីយ៍ Abolfazl Shekarchi អ្នកនាំពាក្យសេនាធិការដ្ឋាននៃបណ្ដាកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា ខណៈដែលអាមេរិកបានបាញ់កាំភ្លើងមួយគ្រាប់ទៅលើអ៊ីរ៉ង់ គឺសំដៅទៅលើផលប្រយោជន៍របស់អាមេរិក និងសម្ព័ន្ធមិត្ត ហើយពេលនោះ រាល់ផលប្រយោជន៍របស់អាមេរិកនៅតំបន់នេះ ត្រូវ "ដុតឆេះ"។
នាថ្ងៃដដែល ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកនឹងដាក់ទណ្ឌកម្មបំពេញបន្ថែមទៅលើអ៊ីរ៉ង់ សំដៅទប់ស្ដាត់ទីក្រុងតេអេរ៉ង់មានអាវុធនុយគ្លេអ៊ែរ។ ទន្ទឹមនឹងនេះ លោក Donald Trump ក៏បាននិយាយថា សកម្មភាពយោធា នៅតែអាចកើតមានឡើងផងដែរ៕