អ៊ីរ៉ង់ព្រមានអាមេរិកនូវផលវិបាកប្រសិនបើដាក់ទណ្ឌកម្មថ្មីទៀត

(VOVWORLD) -មេបញ្ជាការឆ្មាំល្បាតបដិវត្តន៍អ៊ីរ៉ង់(IRGC)នាយឧត្តមសេនីយ៍  Mohammad Ali Jafari នាថ្ងៃទី៨តុលា បានព្រមានអាមេរិកនឹង រងផលវិបាកប្រសិនបើមានការដាក់ទណ្ឌកម្មថ្មីទៅលើអ៊ីរ៉ង់។
អ៊ីរ៉ង់ព្រមានអាមេរិកនូវផលវិបាកប្រសិនបើដាក់ទណ្ឌកម្មថ្មីទៀត - ảnh 1មេបញ្ជាការឆ្មាំល្បាតបដិវត្តន៍អ៊ីរ៉ង់(IRGC)នាយឧត្តមសេនីយ៍  Mohammad Ali Jafari នាថ្ងៃទី៨តុលា បានព្រមានអាមេរិកនឹងរងផលវិបាកប្រសិនបើមានការដាក់ទណ្ឌកម្មថ្មីទៅលើអ៊ីរ៉ង់ 

ឧត្តមសេនីយ៍រូបនេះបានលើកច្បាស់ថា ក្នុងករណីអាមេរិក អនុវត្តរាល់ការដាក់ទណ្ឌកម្មថ្មីនោះ អាមេរិកនឹង «ត្រូវផ្លាស់ប្ដូរមូលដ្ឋានទ័ពថ្នាក់តំបន់របស់ពួកគេទៅចម្ងាយ២០០០គីឡូម៉ែត្រពីកាំជ្រួចមីស៊ីលរបស់អ៊ីរ៉ង់ »។ នាយឧត្តម សេនីយ៍  Mohammad Ali Jafari បានសង្កត់ធ្ងន់ថា ការដែលរដ្ឋអំណាចអាមេរិក ដាក់ទណ្ឌកម្មថ្មីទៅលើអ៊ីរ៉ងនោះ នឹងត្រូវបានចាត់ទុកថា អាមេរិកដកខ្លួនចេញដោយឯកតោភាគី ពីកិច្ចព្រមព្រៀង នុយក្លេអ៊ែររវាងអ៊ីរ៉ង់ជាមួយមហាអំណាចនានាដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥នោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ