អ៊ីរ៉ង់មាន​បំណង​​ចង់​បញ្ចប់​កិច្ចចរចា​នុយក្លេអ៊ែរ​យ៉ាង​ឆាប់​រហ័ស

(VOVWORLD) - នៅថ្ងៃទី ៣១ ខែកក្កដា ប្រទេសអ៊ីរ៉ង់បានឲ្យដឹងថា បានឆ្លើយតបទៅនឹងសំណើរបស់លោក Josep Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខនៃសហភាពអឺរ៉ុប (EU) សំដៅជួយស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥ ឬបានហៅថាជា ផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ហើយបានបង្ហាញពីបំណងចង់បញ្ចប់ការចរចាឲ្យបានឆាប់រហ័ស។
អ៊ីរ៉ង់មាន​បំណង​​ចង់​បញ្ចប់​កិច្ចចរចា​នុយក្លេអ៊ែរ​យ៉ាង​ឆាប់​រហ័ស - ảnh 1ទិដ្ឋភាពទូទៅនៃវង់ចរចាស្តីពីការស្ដារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅទីក្រុងវីយែន ប្រទេសអូទ្រីស ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២១។ (រូបថត៖ THX/TTXVN)

នៅលើបណ្តាញសង្គម Twitter ប្រធានគណៈប្រតិភូចរចានុយក្លេអ៊ែរអ៊ីរ៉ង់ លោក Ali Bagheri Kani បានឲ្យដឹងថា អ៊ីរ៉ង់បានចែករំលែកទស្សនៈទាំងរូបភាពនិងខ្លឹមសារ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបញ្ចប់កិច្ចចរចារនៅក្នុងទីក្រុងវីយែន(អូទ្រីស) ឲ្យបានឆាប់រហ័ស។ ប៉ុន្តែ លោក Ali Bagheri Kani មិនបានផ្តល់ព័ត៌មានលម្អិតអំពីគោលជំហររបស់អ៊ីរ៉ង់នោះទេ។ យោងតាម លោក Ali Bagheri Kani អ៊ីរ៉ង់បានត្រៀមខ្លួនជាស្រេចក្នុងការបញ្ចប់ការចរចានាពេលឆាប់ៗនេះ ហើយភាគីម្ខាងទៀតគួរតែត្រៀមខ្លួនដើម្បីធ្វើសកម្មភាពស្រដៀងគ្នាផងដែរ។

មុននោះ កាលពីថ្ងៃទី ២៦ ខែកក្កដា លោក Josep Borrell បានបង្ហាញពីសេចក្តីព្រាងថ្មីមួយ ដើម្បីស្ដារ JCPOA ឡើងវិញ ដែលក្នុងនោះអ៊ីរ៉ង់នឹងកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ច៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ