អ៊ីរ៉ង់មានបំណងចង់បន្តសហប្រតិបត្តិការជាមួយ IAEA ដើម្បី​ដោះ​ស្រាយបញ្ហា

(VOVWORLD) - ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតេអេរ៉ង់របស់អគ្គនាយក IAEA មិនទទួលបានលទ្ធផលដូចការរំពឹងទុក ពោលគឺមិនសម្រេចបានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់អំពីបណ្ដាបញ្ហាដ៏សំខាន់ៗ ក្នុងនោះមានសិទ្ធិ ត្រួតពិនិត្យមូលដ្ឋាននុយគ្លេអ៊ែររបស់ប្រទេសនេះ។
អ៊ីរ៉ង់មានបំណងចង់បន្តសហប្រតិបត្តិការជាមួយ IAEA ដើម្បី​ដោះ​ស្រាយបញ្ហា - ảnh 1អគ្គនាយក IAEA លោក Rafael Grossi (រូបថត៖ IAEA)

អ្នកនាំពាក្យទីភ្នាក់ងារថាមពលបរមាណូអ៊ីរង់ (AEOI) លោក Behrouz Kamalvandi កាលពីថ្ងៃទី២៥ វិច្ឆិកា បានឲ្យដឹងថា ប្រទេសនេះនឹងបន្តសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ  (IAEA) ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ស្ដីពីកម្មវិថីនុយក្លេអ៊ែរ។

អ៊ីរ៉ង់បានប្រកាសដូច្នេះ បន្ទាប់ពីអគ្គនាយក IAEA លោក Rafael Grossi កាលពីថ្ងៃទី២៤ វិច្ឆិកាបានចាត់ទុកថា ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតេអេរ៉ង់របស់លោកមិនទទួលបានលទ្ធផលដូចការរំពឹងទុក ពោលគឺមិនសម្រេចបានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់អំពីបណ្ដាបញ្ហាដ៏សំខាន់ៗ ក្នុងនោះមានសិទ្ធិ ត្រួតពិនិត្យមូលដ្ឋាននុយគ្លេអ៊ែររបស់ប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ