អ៊ីរ៉ង់មិនយល់ព្រមពន្យាពេលបទដាក់ទណ្ឌកម្ម
|
អ៊ីរ៉ង់មិនយល់ព្រមពន្យាពេលបទដាក់ទណ្ឌកម្ម (Image: VNA) |
(VOVworld) – ប្រធានក្រុមចរចារនុយក្លេអ៊ែរបស់អ៊ីរ៉ងនិងជាអនុរដ្ឋមន្ត្រីការ
បរទេស លោក Abbas Araqchi បានប្រកាសនាថ្ងៃទី ២២ កក្កដា ថា៖ Tehran
មិនយល់ព្រមការពន្យាពេលបទដាក់ទណ្ឌកម្មណាមួយដែលទាក់ទិនដល់
កម្មវិធី នុយក្លេអ៊ែររបស់ប្រទេសនេះឡើយ។ ថ្លែងមតិក្នុងសន្និសីទកាសែត
ប្រកាសអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រវត្តិសាស្ត្រដែលទទួលបានជាមួយ
ក្រុម P5+1 នាថ្ងៃទី ១៥ កក្កដា មក លោក Araqchi បានសង្កត់ធ្ងន់ថា៖ រាល់
ការខំប្រឹងប្រែងដាក់ទណ្ឌកម្មបន្ទាប់ពីវិធានការនេះអស់សុពលភាពក្នុង
រយៈពេល ១០ ឆ្នាំគឺរំលោភលើកិច្ចព្រមព្រៀងពោលខាងលើនិងធ្វើឲ្យបាត់
ទំនុកទុកចិត្តរវាងភាគីនានា។ លោកក៏បានប្រសាសថា៖ ការទទួលកិច្ចព្រម
ព្រៀងមិនមានន័យថា៖ អ៊ីរ៉ង់យល់ព្រមជាមួយបទដាក់ទណ្ឌកម្មដែលក្រុម
ប្រឹក្សារសន្តិសុខ អ.ស.ប. សហភាពអឺរ៉ុប (EU) និងប្រទេសជាសមាជិក
អនុវត្តមកលើអ៊ីរ៉ង់ឡើយ។ ក្នុងបោះជំហានដែលបង្ហាញនូវការសង្ស័យ
ក្នុងរដ្ឋាភិបាលអាមេរិកជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងក្រុម P5+1
ជាមួយអ៊ីរ៉ង់ នោះសមាជិកសភាមួយចំនួនគណៈបក្សសាធារណៈរដ្ឋ
អាមេរិកបានស្នើរឲ្យរដ្ឋអំណាចរបស់លោក Obama ផ្តល់បន្ថែមសំណុំ
ឯកសារទាក់ទិនដល់កិច្ចព្រមព្រៀងនេះ៕