អ៊ីរ៉ង់រិះគន់បទដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប
|
អ៊ីរ៉ង់រិះគន់បទដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប (VNA) |
(VOVworld) – នាថ្ងៃទី ១២ មេសា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក
Bahram Qasemi បានឡើងសម្លេងរិះគន់សេចក្តីសម្រេចរបស់សហភាព អឺរ៉ុប
(EU) ដែលពន្យាពេលបន្ថែម ១ ឆ្នាំទៀតចំពោះបទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់
។ លោក Bahram Qasemi បានសង្កត់ធ្ងន់ថា៖ EU មិនយល់ត្រឹមត្រូវពីស្ថានភាព
សិទ្ធិមនុស្សនៅអ៊ីរ៉ង់ទេ។ សេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេស
អ៊ីរ៉ង់ត្រូវបាននាំចេញសំដៅប្រតិកម្មទៅលើការដែល នាថ្ងៃទី ១១ មេសា EU
បានអនុម័តលើសេចក្តីសម្រេចពន្យាពេលបទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់បន្ថែម
១ ឆ្នាំ ដល់ថ្ងៃទី ១៣ មេសា ឆ្នាំ ២០១៨ ខាងមុខ ដោយមូលហេតុថា៖ អ៊ីរ៉ង់បាន
រំលោភដ៏ធ្ងន់ធ្ងរសិទ្ធិមនុស្សនៅប្រទេសនេះ៕