អ៊ីរ៉ង់រិះគន់សហរដ្ឋអាមេរិកចំពោះការប្រកាសបង្កើត“ តំបន់សុវត្ថិភាព” នៅស៊ីរី
(VOVWORLD) - នាថ្ងៃទី ១៨ ខែសីហា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Seyyed Abbas Mousavi បានសង្កត់ធ្ងន់ថាសេចក្តីប្រកាសនាពេលថ្មីៗនេះរបស់អាមេរិកអំពីការបង្កើតតំបន់ដែលហៅថា“តំបន់សុវត្ថិភាព” នៅភាគឦសាននៃប្រទេសស៊ីរីគឺជាការញុះញង់និងបង្កឡើងការព្រួយបារម្ភយ៉ាងខ្លាំង។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Seyyed Abbas Mousavi (រូបថត៖ vov.vn) |
យោងតាមលោក Seyyed Abbas Mousavi បានឲ្យដឹងថាទង្វើនេះរបស់អាមេរិកនឹងបង្កអស្ថិរភាពនិងអសន្តិសុខនៅក្នុងតំបន់ ព្រមទាំងធ្វើអន្តរាគមន៍ទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសស៊ីរី។ ក្រៅពីនេះ នេះជាអំពើរំលោភបំពានលើច្បាប់និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី ដែលដើរបញ្ច្រាសនឹងគោលការណ៍ច្បាប់អន្តរជាតិនិងធម្មនុញ្ញ អ. ស.ប។
គួរជម្រាបថា នាថ្ងៃទី ៧ ខែសីហា ទួរគីនិងសហរដ្ឋអាមេរិកបានឯកភាពគ្នាបង្កើតមជ្ឈមណ្ឌលសម្របសម្រួលនិងគ្រប់គ្រង«“តំបន់សុវត្ថិភាព” រវាងព្រំដែនទួរគីនិងតំបន់នានដែលកងកម្លាំងការពារជនជាតិ Kurd បានកាន់កាប់នៅចំណែកព្រំដែនរបស់ប្រទេសស៊ីរីផងដែរ៕