អ៊ីរ៉ង់លើកឡើងលក្ខខណ្ឌកាត់បន្ថយវត្តមាននៅស៊ីរី

(VOVWORLD) -លោក Bahram Qassemi បន្តថា អ៊ីរ៉ង់នឹងរក្សាវត្តមានរបស់ខ្លួននៅស៊ីរី ដល់ពេលណាដែលរដ្ឋាភិបាល Damascus មានគោលបំណងដូច្នេះ។ 
អ៊ីរ៉ង់លើកឡើងលក្ខខណ្ឌកាត់បន្ថយវត្តមាននៅស៊ីរី - ảnh 1 ទាហានអ៊ីរ៉ង់បានចូលរួមនៅក្នុងសមយុទ្ធ។ (THX / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ៤ សីហា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Bahram Qassemi បានលើកច្បាស់ថាបណ្ដាកងកម្លាំងរបស់អ៊ីរ៉ង់អាចកាត់បន្ថយវត្តមាននៅស៊ីរី  ហើយថែមទាំងបញ្ចប់សកម្មភាពនៅប្រទេសជិតខាងនេះ ក្រោយពីពេលដែលស្ថានការណ៍នៅស៊ីរីមានស្ថិរភាពឡើងវិញ ហើយការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅទីនេះទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ លោក Bahram Qassemi បន្តថា អ៊ីរ៉ង់នឹងរក្សាវត្តមានរបស់ខ្លួននៅស៊ីរី ដល់ពេលណាដែលរដ្ឋាភិបាល Damascus មានគោលបំណងដូច្នេះ។ លោករូបនេះ បានអះអាងថា ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មគឺជាភារកិច្ចមួយរបស់បណ្ដាកម្លាំងអ៊ីរ៉ង់នៅស៊ីរី។

មុននេះ ទីប្រឹក្សាជួរមុខរបស់មេដឹកនាំអ៊ីរ៉ង់ លោក Ali Khamenei ទទួលបន្ទុកបញ្ហាអន្តរជាតិ លោក Ali Akbar Velayati បានប្រកាសថា អ៊ីរ៉ង់នឹងរក្សាវត្តមាននៅស៊ីរី និងអ៊ីរ៉ាក់ តាមសំណើររបស់រដ្ឋាភិបាលនៃបណ្ដាប្រទេសនេះ ហើយនឹងមិនដកខ្លួនចេញ ដោយមិនអើពើគំរាមកំហែងរបស់អាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ