អ៊ីរ៉ង់វាយតម្លៃជាវិជ្ជមានចំពោះយថាទស្សន៍នៃវង់ចរចានុយក្លេអ៊ែរបន្ទាប់ទៀត

(VOVWORLD) - រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បានជូនដំណឹងថា វង់ចរចាលើកទី៨ រវាងអ៊ីរ៉ង់និងភាគីនៅសេសសល់ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ដែលគ្រោងនឹងប្រារព្ធធ្វើឡើងនៅទីក្រុងវីយ៉ែននាថ្ងៃទី២៧ ខែធ្នូ (ម៉ោងតំបន់) នឹងពិភាក្សាអំពី “ឯកសារថ្មីនិងឯកភាព” មួយ។
អ៊ីរ៉ង់វាយតម្លៃជាវិជ្ជមានចំពោះយថាទស្សន៍នៃវង់ចរចានុយក្លេអ៊ែរបន្ទាប់ទៀត - ảnh 1រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian។ (រូបថត៖ AFP/VNA)
ថ្លែងទៅកាន់សារព័ត៌មាន លោករដ្ឋមន្រ្តី Abdollahian ឲ្យដឹងថា ឯកសារដែលពួកគេសម្រេចបានកាលពីខែមិថុនាកន្លងទៅ នឹងត្រូវបានទុកនៅម្ខាងសិន ហើយវង់ចរចាបន្ទាប់នឹងផ្ដោតសំខាន់ទៅលើការពិភាក្សាអំពីឯកសារថ្មីបំផុតនេះ។ ឯកសារថ្មីក៏និយាយដល់ការដកទណ្ឌកម្មទៅលើអ៊ីរ៉ង់និងបញ្ហា នុយក្លេអ៊ែរ ដែលគេសម្រេចបានក្នុងវង់ចរចាមុន រវាងអ៊ីរ៉ង់ជាមួយក្រុម P៤+១ (អង់គ្លេស បារាំង រុស្ស៊ី ចិននិងអាល្លឺម៉ង់)។
នាថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានអំពាវនាវឲ្យភាគីទាំងអស់ដែលអញ្ជើញចូលរួមវង់ចរចានុយក្លេអ៊ែរលើកទី៨នៅវីយ៉ែន ជាមួយការប្ដេជ្ញាចិត្តដើម្បីឈានដល់កិច្ចព្រមព្រៀងដ៏ល្អមួយ។ លោករូបនេះក៏បានឲ្យដឹងផងដែរថា អ៊ីរ៉ង់នឹងមិនទទួលយកសំណើរណាមួយដែលមិនត្រូវបានចែងនៅក្នុង JCPOA ឡើយ ហើយនឹងបន្តប្រដេញតាមផលប្រយោជន៍របស់តេអេរ៉ង់ពាក់ព័ន្ធដល់កិច្ចព្រមព្រៀងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ