អ៊ីរ៉ង់សង្កត់ធ្ងន់ថា វឌ្ឍនភាពនៃការចរចានុយក្លេអ៊ែរ គឺអាស្រ័យលើការឆ្លើយតបរបស់អាមេរិក
(VOVWORLD) - នៅក្នុងសេចក្តីប្រកាសមួយនាថ្ងៃទី ១៨ ខែសីហា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយថា ការចរចានុយក្លេអ៊ែរនៅទីក្រុងវីយ៉ែន (អូទ្រីស) អាចឈានចូលដំណាក់កាលថ្មីមួយ ប្រសិនបើភាគីអាមេរិកឆ្លើយតបនឹងគោលជំហររបស់ទីក្រុងតេហេរ៉ង់ ចំពោះសំណើរបស់សហភាពអឺរ៉ុប (EU) ដោយបង្ហាញពីផលប្រយោជន៍សេដ្ឋកិច្ច និងការគោរពបន្ទាត់ក្រហមរបស់អ៊ីរ៉ង់។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian (រូបថត៖ AFP/TTXVN) |
យោងតាមព័ត៌មាននៅលើគេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់ រដ្ឋមន្ត្រីការបរទេស លោក Hossein Amir-Abdollahian បានចេញសេចក្តីប្រកាសខាងលើ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអូម៉ានី លោក Sayyid Badr Hamad al-Busaidi ដែលក្នុងនោះភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាទ្វេភាគី ក្នុងតំបន់ និងអន្តរជាតិ។ លោក Amir-Abdollahian បានអះអាងថា អ៊ីរ៉ង់មានសុច្ឆន្ទៈ និងភាពម៉ឺងម៉ាត់ ដើម្បីឈានដល់កិច្ចព្រមព្រៀង "ល្អប្រសើរ និងយូរអង្វែង" ប៉ុន្តែលុះត្រាតែភាគីនានាអាចឈានដល់ការឯកភាពលើគ្រប់វិស័យ។
វង់ចរចាទី៨ ស្តីពីការស្ដារឡើងវិញកិច្ចព្រមព្រៀង JCPOA ត្រូវបានបន្តនៅសណ្ឋាគារ Palais Coburg ក្នុងទីក្រុងវីយ៉ែន កាលពីថ្ងៃទី ៤ ខែសីហា បន្ទាប់ពីបានជាប់គាំងចាប់តាំងពីខែមីនា។ នៅថ្ងៃទី ៨ ខែសីហា សហភាពអឺរ៉ុបបានចេញផ្សាយសេចក្តីព្រាងអត្ថបទចុងក្រោយ នៅក្នុងកិច្ចចរចា ហើយកំពុងរង់ចាំ ការសម្រេចរបស់ភាគីពាក់ព័ន្ធ៕