អ៊ីរ៉ង់សង្ឃឹមថាទទួលបានសេចក្តីព្រាងកិច្ចព្រមព្រៀងនុយក្លេអ៊ែរលើគ្រប់វិស័យនាប៉ុន្មានថ្ងៃខាងមុខ

អ៊ីរ៉ង់សង្ឃឹមថាទទួលបានសេចក្តីព្រាងកិច្ចព្រមព្រៀងនុយក្លេអ៊ែរលើគ្រប់វិស័យនាប៉ុន្មានថ្ងៃខាងមុខ - ảnh 1
វងចរចាររវាងអ៊ីរ៉ង់និងក្រុម P5+1 (រូបថតៈ AFP/ TTXVN)


(VOVworld)-អ៊ីរ៉ង់សង្ឃឹមថា ប្រទេសនេះរួមជាមួយក្រុម​P5+1 (រួមមានអាមេរិក
អង់គ្លេស បារាំង រុស្ស៊ី ចិននិងអាល្លឺម៉ង់) នឹងទទួលបានសេចក្តីព្រាងដំបូងនៃកិច្ច​ព្រមព្រៀងនុយក្លេអ៊ែរពេញលេញ១នាប៉ុន្មានថ្ងៃខាងមុខ។ អនុរដ្ឋមន្ត្រីការបរទេស​
អ៊ីរ៉ង់ លោក Abbas Araqchi បានឲ្យដឹងថា តំណាងនៃភាគីទាំងពីរ បានដំណើរ ការចងក្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរចុងក្រោយ១ ហើយអ្នកជំនាញការរបស់​
អ៊ីរ៉ង់និងក្រុម P5+1 កំពុងពិនិត្យកិច្ចព្រមព្រៀងនេះឡើងវិញ។ ថ្លែងមតិនាថ្ងៃទី
២ឧសភា នៅខាងក្រៅសន្និសីទត្រួតពិនិត្យការអនុវត្តសន្ធិសញ្ញាមិនផ្សព្វផ្សាយ
នុយ ក្លេអ៊ែរ (NPT) នៅទីស្នាក់ការអ.ស.បប្រចំានៅក្រុងញូយ៉ក(អាមេរិក) អនុ
រដ្ឋមន្ត្រី  Araqchi បានឲ្យដឹងថា វង់ចរចារខាងមុខនៅតែប្រព្រឹត្តទៅនៅអឺរ៉ុប។

        ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បាន
អះអាងថា ក្រុម P5+1 នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយ ដោយ
គ្មានការបញ្ជប់សកម្មភាពផលិតនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ