អ៊ីរ៉ង់ស្នើឱ្យបន្ទាបកម្រិត ឬកាត់ផ្ដាច់ទំនាក់ទំនងជាមួយស៊ុយអែត និងដាណឺម៉ាក ប្រសិនបើបន្តប្រមាថគម្ពីរកូរ៉ានទៀត

(VOVWORLD) -  រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតលោក Faisal bin Farhan Al Saud បានធ្វើសន្ទនាតាមទូរស័ព្ទជាមួយសមភាគីដាណឺម៉ាក លោក Lars Lokke Rasmussen។
អ៊ីរ៉ង់ស្នើឱ្យបន្ទាបកម្រិត ឬកាត់ផ្ដាច់ទំនាក់ទំនងជាមួយស៊ុយអែត និងដាណឺម៉ាក ប្រសិនបើបន្តប្រមាថគម្ពីរកូរ៉ានទៀត - ảnh 1បាតុកម្មនៅទីក្រុង Sadr ជាយក្រុងបាកដាដ (អ៊ីរ៉ាក់)។ រូបថត៖ AFP/VNA

នៅលើគណនីបណ្តាញសង្គម X (ឈ្មោះថ្មីរបស់ Twitter) កាលពីម្សិលមិញ (ថ្ងៃទី ១ ខែសីហា) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានស្នើឱ្យបណ្ដាប្រទេសឥស្លាម បន្ទាបកម្រិត ឬកាត់ផ្ដាច់ទំនាក់ទំនងជាមួយស៊ុយអែត និងដាណឺម៉ាក ប្រសិនបើករណីប្រមាថគម្ពីរកូរ៉ានកើតឡើងវិញនៅក្នុងទាំងនេះ។ លោក Amir-Abdollahian ក៏បានស្នើឲ្យអង្គការសហប្រតិបត្តិការឥស្លាម (OIC) បញ្ជូនគណៈប្រតិភូទៅកាន់ប្រទេសអឺរ៉ុបខាងជើងទាំងពីរនេះ ដើម្បីពិភាក្សា និងស្នើឲ្យធ្វើការផាកវិន័យយ៉ាងតឹងរ៉ឹងបំផុតចំពោះមុខសញ្ញា ដែលប្រមាថគម្ពីរកូរ៉ាន។ រដ្ឋមន្ត្រីការបរទេស Amir-Abdollahian បានបន្ថែមថា បណ្តាប្រទេសឥស្លាមក៏អាចចាត់វិធានការដូចជាហាមឃាត់ការនាំចូលផលិតផលរបស់ស៊ុយអែត និងដាណឺម៉ាក។

នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតលោក Faisal bin Farhan Al Saud បានធ្វើសន្ទនាតាមទូរស័ព្ទជាមួយសមភាគីដាណឺម៉ាក លោក Lars Lokke Rasmussen។ ក្នុងនោះ លោក Farhan Al Saud បានអះអាងសារជាថ្មីម្ដងទៀតថា Riyadh ប្រឆាំងជំទាស់រាល់ទង្វើប្រមាថគម្ពីរកូរ៉ាន។ អ្នកការទូតអារ៉ាប៊ីសាអូឌីតក៏បានសំណូមពរឲ្យចាត់វិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់រាល់សកម្មភាពជ្រុលនិយមដែលប្រមាថគម្ពីរកូរ៉ាន និងប្រមាថដល់ជនឥស្លាមជុំវិញពិភពលោក។ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាកលោក Rasmussen បានថ្កោលទោសទង្វើដុតច្បាប់ចម្លងនៃគម្ពីរកូរ៉ាន ហើយបានសម្តែងការសោកស្តាយចំពោះទង្វើបែបនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ