អ៊ីរ៉ង់អំ​ពាវ​នាវ​​ឱ្យ​លោកខាងលិចមាន​វិធីសាស្ត្រ​ជាក់ស្តែង​ក្នុងការ​ចរចា​នុយក្លេអ៊ែរ

(VOVWORLD) - នៅថ្ងៃទី ២៧ ខែកុម្ភៈ ប្រទេសអ៊ីរ៉ង់បានអះអាងថា នឹងមិនធ្វើសម្បទានណាមួយនៅក្នុងការចរចានុយក្លេអ៊ែរនោះទេ ហើយបានអំពាវនាវឱ្យលោកខាងលិចមានវិធីសាស្ត្រជាក់ស្តែងចំពោះបញ្ហានេះ។
អ៊ីរ៉ង់អំ​ពាវ​នាវ​​ឱ្យ​លោកខាងលិចមាន​វិធីសាស្ត្រ​ជាក់ស្តែង​ក្នុងការ​ចរចា​នុយក្លេអ៊ែរ - ảnh 1រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian។ (រូបថត៖ AFP/TTXVN)

ថ្លែងមតិនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក Joseph Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខនៃសហភាពអឺរ៉ុប (EU) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បានសង្កត់ធ្ងន់ថា ជម្រើសដ៏ម៉ឺងម៉ាត់របស់អ៊ីរ៉ង់គឺ "មិនឆ្លងកាត់បន្ទាត់ក្រហម" ក្នុងការចរចាដើម្បីតភ្ជាប់ឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលត្រូវបានគេស្គាល់ថាជា ផែនការសកម្មភាពរួមលើគ្រុបជ្រុងជ្រោយ (JCPOA)។

រីឯខ្លួនវិញ លោក Joseph Borrell បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងការចរចានេះ ហើយបានសង្កត់ធ្ងន់ថា ការចរចានៅទីក្រុងវីយ៉ែនបានឈានដល់ដំណាក់កាលសំខាន់មួយ ហើយត្រូវការភាគីទាំងអស់ធ្វើការសម្រេចចិត្តយ៉ាងម៉ត់ចត់៕

  

 

ប្រតិកម្មទៅវិញ

ផ្សេងៗ