អ៊ីរ៉ង់អំពាវនាវឲ្យការវិនិយោគបរទេស

អ៊ីរ៉ង់អំពាវនាវឲ្យការវិនិយោគបរទេស - ảnh 1
ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani (រូបថត៖AFP/TTXVN)

(VOVworld) - ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani នាថ្ងៃទី២៦ មករា បានអំពាវ
នាវឲ្យវិនិយោគិនអន្តរជាតិមកជួយឧបត្ថម្ភបុព្វហេតុឲ្យទំនើបភាវូបនីយកម្មខឿន
សេដ្ឋកិច្ចដែលធ្លាប់ទទួលរងការជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដោយការហ៊ុំព័ទ្ធ ព្រមទាំង
អះអាងជាមួយមជ្ឈដ្ឋានវិនិយោគិនថា អ៊ីរ៉ង់ជាប្រទេសមានសុវត្ថិភាពនិង ស្ថិរភាព
បំផុតនៅមជ្ឈឹមបូព៌ា។ថ្លែងមតិចំពោះមុខថ្នាក់ដឹកនាំអង្គភាពអាជីវកម្ម អ៊ីតាលីនិង
អ៊ីរ៉ង់នៅរដ្ឋធានី Rome ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅអ៊ីតាលីនា ថ្ងៃទី២៦
មករា លោក Hassan Rouhani បានអះអាងថា រដ្ឋាភិបាលអ៊ីរ៉ង់ត្រៀម ខ្លួនជាស្រេច
បង្កើតយន្តការអាទិភាពនិងបង្កលក្ខណៈងាយស្រួលសំដៅទាក់ទាញការវិនិយោគ
និងទទួលយកការផ្ទេរប្រគល់បច្ចេកវិទ្យា។អ្នកដឹកនាំអ៊ីរ៉ង់រូបនេះបាន សង្កត់ធ្ងន់ថា
 នាពេលអនាគត អ៊ីរ៉ង់នឹងក្លាយទៅជាមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋ កិច្ចដែលតភ្ជាប់
មជ្ឈឹមបូព៌ាជាមួយតំបន់អាស៊ីខាងត្បូងនិងតំបន់ភាគខាងលិច ចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ