អ៊ីរ៉ង់អំពាវនាវឲ្យបង្កើតយន្តការឃ្លាំមើលកិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរី

អ៊ីរ៉ង់អំពាវនាវឲ្យបង្កើតយន្តការឃ្លាំមើលកិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរី - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Bahram Ghasemi នៅសន្និសីទកាសែតមួយ
នាថ្ងៃទី២២ សីហា (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី១១ កញ្ញា អ៊ីរ៉ង់បានស្វាគមន៍កិច្ចព្រមព្រៀងឈប់បាញ់
នៅស៊ីរី ក្រោមការសម្របសម្រួលរបស់អាមេរិកនិងរុស្ស៊ី ព្រមទាំងសង្កត់ធ្ងន់ថា ត្រូវ
មានយន្តការឃ្លាំមើលមួយសំដៅរារាំងមិនទុកឲ្យក្រុមភេរវកម្មឆ្លៀតយកកិច្ចព្រម
ព្រៀងនេះ។ក្នុងសេចក្ដីប្រកាសមួយ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក
 Bahram Ghasemi លើកច្បាស់ថា អ៊ីរ៉ង់អំពាវនាវឲ្យភាគីទាំងអស់គោរពកិច្ចព្រម
ព្រៀងឈប់បាញ់ប្រកបដោយនិរន្តរភាព ហើយជំរុញប្រព័ន្ធឃ្លាំមើលសំដៅរារាំង
ពួកភេរវករឆ្លៀតយកកិច្ចព្រមព្រៀងនេះដើម្បីដឹកជញ្ជូនអាវុធនិងកងកម្លាំង។
មុននោះ នាថ្ងៃទី៩ កញ្ញា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry បាន
ប្រកាសថា អាមេរិកនិងរុស្ស៊ីទទួលបានកិច្ចព្រមព្រៀងមួយក្នុងគោលដៅបន្ធូរ
ស្រាលស្ថានភាពអំពើហឹង្សានិងនាំមកនូវសន្តិភាពសំរាប់ស៊ីរី។រដ្ឋអំណាចស៊ីរី
នាថ្ងៃទី១០ កញ្ញា ក៏បានឯកភាពជាមួយកិច្ចព្រមព្រៀងឈប់បាញ់ក្រោមការ
សម្រប សម្រួលរបស់អាមេរិកនិងរុស្ស៊ី ដែលគ្រោងនឹងចូលជាធរមានចាប់ពីថ្ងៃ
ទី១២ កញ្ញា ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ