អ៊ីរ៉ង់អំពាវនាវឲ្យមជ្ឈឹមបូព៌ាធ្វើការសន្ទនាដើម្បីដោះស្រាយបញ្ហានានាក្នុងតំបន់
(VOVWORLD) - ប្រទេសមជ្ឈឹមបូព៌ានានាគប្បីធ្វើការសន្ទនាជាមួយគ្នាដើម្បីដោះស្រាយជំលោះ ជំនួសឲ្យផ្អែកលើកងកម្លាំងផ្សេងនៅខាងក្រៅ។
ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani (រូបថត៖ AFP/TTXVN) |
នេះជាសេចក្ដីអំពាវនាវ របស់ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani ដែលត្រូវបានធ្វើឡើងក្នុងកាលៈ ទេសៈដែលទំនាក់ទំនងរវាងប្រទេសនេះជាមួយអារ៉ាប់ប៊ីសាអូឌីតកាន់តែតានតឹងឡើងៗ។ នាថ្ងៃទី៣ ធ្នូ អញ្ជើញថ្លែងមតិនៅទីក្រុង Chabahar ភាគអាគ្នេយ៍អ៊ីរ៉ង់ ប្រធានាធិបតីលោក Hassan Rouhani សង្កត់ធ្ងន់ថា បញ្ហានានាដែលកើតមាន ឡើងក្នុងតំបន់នោះ ចាំបាច់ត្រូវដោះស្រាយតាមរយៈកិច្ចសន្ទនា។ ចំពោះមុខការ ចោទប្រកាន់ថា អ៊ីរ៉ង់កំពុងខំប្រឹងប្រែងគាបសង្កត់តំបន់នោះ ថ្នាក់ដឹកនាំអ៊ីរ៉ង់អះ អាងថា មិនមានប្រទេសណាមួយដែលអាចប្រកាសថាខ្លួនជាមហាអំណាច ក្នុងតំបន់ឡើយ៕