អ៊ីរ៉ង់អះអាងជាថ្មីម្តងទៀតប្រដេញតាមកម្មវិធីកាំជ្រួច

(VOVWORLD) - មជ្ឈដ្ឋានអ៊ីរ៉ង់បានអះអាងជាថ្មីម្តងទៀតនូវភាពចាំបាច់នៃការបន្ត លើកកំពស់សមត្ថភាពការពារជាតិនៃប្រទេសមជ្ឈឹមបូព៌ារនេះ ក្នុងនោះមាន កម្មវិធីកាំជ្រួច។ 
អ៊ីរ៉ង់អះអាងជាថ្មីម្តងទៀតប្រដេញតាមកម្មវិធីកាំជ្រួច - ảnh 1 អ៊ីរ៉ង់អះអាងជាថ្មីម្តងទៀតប្រដេញតាមកម្មវិធីកាំជ្រួច (VNA)

(VOVworld) – មជ្ឈដ្ឋានអ៊ីរ៉ង់បានអះអាងជាថ្មីម្តងទៀតនូវភាពចាំបាច់នៃការបន្ត លើកកំពស់សមត្ថភាពការពារជាតិនៃប្រទេសមជ្ឈឹមបូព៌ារនេះ ក្នុងនោះមាន កម្មវិធីកាំជ្រួច។ នាថ្ងៃទី ១៥ មិនា ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim បានផ្សាយព័ត៌មានថា៖ ក្រុមប្រឹក្សាអ្នកជំនាញការអ៊ីរ៉ង់បានថ្កោលទោស «ឧបាយ កលបំផ្លាញចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ របស់អាមេរិក» ដែលអ៊ីរង់ បានចុះហត្ថលេខាជាមួយបណ្ដាមហាអំណាច ព្រមទាំង បដិសេធការអំពាវនាវ ជាបន្តបន្ទាប់របស់លោកខាងលិចស្តីអំពីការរៀបចំការចរចាទាក់ទិនដល់កម្មវិធី កាំជ្រួចរបស់ Tehran។ ក្រៅពីនោះ ក្រុមប្រឹក្សាអ្នកជំនាញការអ៊ីរ៉ង់ក៏បានដាស់ តឿនមជ្ឈដ្ឋានអ្នកការទូតនៃប្រទេសនេះនាំចេញ «ប្រតិកម្មសមស្រប»ចំពោះមិនថាវិធានការណាមួយរបស់លោកខាងលិចដែលគំរាមកំហែងទៅលើផលប្រយោជន៍របស់ រដ្ឋសាធារណៈរដ្ឋឥស្លាមនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ