អ៊ីរ៉ង់អះអាងថាមិនផ្លាស់ប្ដូរគោលនយោបាយពីការចរចានុយក្លេអ៊ែរឡើយ

(VOVWORLD) - គោលនយោបាយរបស់តេអេរ៉ង់ក្នុងការចរចាជាមួយ ប្រទេសមហាអំណាចពិភពលោក ដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ឡើង វិញ នឹងមិនផ្លាស់ប្ដូរក្រោយពីការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទិ១៨ ខែមិថុនា ខាង មុខឡើយ ដោយសារបញ្ហានេះត្រូវបានមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei សម្រេចរួចរាល់ហើយ។

អ៊ីរ៉ង់អះអាងថាមិនផ្លាស់ប្ដូរគោលនយោបាយពីការចរចានុយក្លេអ៊ែរឡើយ - ảnh 1ជំនួបចរចារវាងអ៊ីរ៉ង់ជាមួយក្រុមប្រទេសមហាអំណាចដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ឡើងវិញ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៥ ឧសភា ឆ្នាំ២០២១។ (រូបថត៖ Xinhua/ VNA)
ថ្លែងនៅសន្និសីទសារព័ត៌មាននាថ្ងៃទី៨ ខែមិថុនា អ្នកនាំពាក្យនៃរដ្ឋាភិបាលអ៊ីរ៉ង់ លោក Ali Rabiei បានអះអាងថា គោលនយោបាយរបស់តេអេរ៉ង់ក្នុងការចរចាជាមួយ ប្រទេសមហាអំណាចពិភពលោក ដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ឡើង វិញ នឹងមិនផ្លាស់ប្ដូរក្រោយពីការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទិ១៨ ខែមិថុនា ខាង មុខឡើយ ដោយសារបញ្ហានេះត្រូវបានមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei សម្រេចរួចរាល់ហើយ។ យោងតាមនោះ បញ្ហានេះ មិនជាប់ពាក់ព័ន្ធដល់បម្រែបម្រួល ផ្ទៃក្នុងឡើយ ហើយរដ្ឋាភិបាលថ្មីបន្ទាប់ពីការបោះឆ្នោតនឹងថែរក្សាគោលនយោបាយ ទាំងអស់ដែលត្រូវបានប្រតិបត្តិនៅក្នុងដំណើរការចរចានុយក្លេអ៊ែរនៅទីក្រុងវីយ៉ែន (ប្រទេសអូទ្រីស) ចាប់តាំងពីខែមេសាកន្លងមក។
ក្នុងពេលជាមួយគ្នានោះរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken នៅ ថ្ងៃដដែលបានប្រកាសថា ទោះបីជាអ៊ីរ៉ង់និងអាមេរិកពិតជាវិលត្រឡប់ទៅរកកិច្ចព្រម ព្រៀងនុយក្លេអ៊ែរឡើងវិញក៏ដោយ ប៉ុន្តែវ៉ាស៊ីនតោណនៅតែរក្សាបទដាក់ទណ្ឌកម្ម រាប់រយដដែលទៅលើតេអេរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ