អ៊ីរ៉ង់អះអាងថា នឹងបន្តប្រដេញតាមការចរចានុយក្លេអ៊ែរ
(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានបញ្ជាក់ថា អ៊ីរ៉ង់នឹងបន្តប្រដេញតាមការចរចារសំដៅស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani៕ (ប្រភព៖ ក្រសួងការបរទេសអ៊ីរ៉ង់) |
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី ១០ ខែតុលា លោក Kanaani បានឲ្យដឹងថា នាពេលថ្មីៗនេះរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានរំលឹកឡើងវិញថា វិធីសាស្រ្តអភិក្រមរបស់សាធារណរដ្ឋអ៊ីស្លាមនេះគឺរក្សាការដំណើរការចរចាដើម្បីឈានដល់កិច្ចព្រមព្រៀងយូរអង្វែង ប្រកបដោយនិរន្តរភាព ដែលធានាផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រទេសនេះ; ហើយបានអះអាងថាទីក្រុងតេហេរ៉ង់នឹងមិនអនុញ្ញាតឱ្យប្រទេសផ្សេងទៀត ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួនឡើយ។
មន្ត្រីការទូតអ៊ីរ៉ង់រូបនេះបានលើកច្បាស់ថា គោលជំហរនិងទស្សនៈរបស់អ៊ីរ៉ង់ត្រូវបានបង្ហាញនៅក្នុងការចរចានុយក្លេអ៊ែរ ហើយទីក្រុងតេហេរ៉ង់នឹងបន្តប្រដេញតាមមាគ៌ាការទូតកាលពីមុន។ អ៊ីរ៉ង់បានត្រៀមខ្លួនជាស្រេចក្នុងការចរចាទ្វេភាគីជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឲ្យការចរចាទាំងអស់ទទួលបានផ្លែផ្កា ប៉ុន្តែទីក្រុងតេហេរ៉ង់ប្រឆាំងយ៉ាងដាច់ខាតចំពោះរាល់ការប៉ុនប៉ងរបស់លោកខាងលិចក្នុងការដាក់ទណ្ឌកម្មថ្មី សំដៅដាក់សម្ពាធ បង្ខំឱ្យប្រទេសនេះត្រូវធ្វើសម្បទាន៕