អ៊ីរ៉ង់អះអាងនឹងបន្តប្រឆាំងជំទាស់នឹងបទដាក់ទណ្ឌកម្មមិនស្របច្បាប់របស់អាមេរិក

(VOVWORLD) -នាថ្ងៃទី ២៦ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានប្រកាសថា តេហេរ៉ង់នឹងបន្ត ប្រឆាំងជំទាស់នឹងបទដាក់ទណ្ឌកម្មមិនស្របច្បាប់របស់អាមេរិក ហើយរក្សារាល់ការខិតខំប្រឹងប្រែង សំដៅបញ្ចប់រាល់ការប្រតិបត្តិដែលបង្កអស្ថិរភាពរបស់ វ៉ាស៊ីនតោន។ 
អ៊ីរ៉ង់អះអាងនឹងបន្តប្រឆាំងជំទាស់នឹងបទដាក់ទណ្ឌកម្មមិនស្របច្បាប់របស់អាមេរិក - ảnh 1 រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif

តាមរយៈបណ្ដាញសង្គម Twitter រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad បានលើកច្បាស់ថា “អ៊ីរ៉ងនឹងបន្តសហប្រតិបត្តិការជាមួយបណ្ដាដៃគូ សំដៅបង្កើតបរិយកាសថ្មី។ យើងខ្ញុំនឹងបន្តខិតខំប្រឹងប្រែង ប្រឆាំងជំទាស់នឹងបទដាក់ទណ្ឌកម្ម ដែលមិនស្របច្បាប់របស់អាមេរិក”។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad ក៏បាន សង្តត់ធ្ងន់ថា វ៉ាស៊ីនតោនកំពុង បង្កអស្ថិរភាពប្រព័ន្ធអន្តរជាតិដោយចេតនា។ លោកអះអាងថា “គួរឲ្យសោកស្ដាយណាស់ ខណៈដែល រដ្ឋអំណាចអាមេរិកជាមួយ គោលនយោបាយឯកតោភាគីជាអវិជ្ជមាន បានឆ្លៀតយកវេទិកាពហុភាគី ដើម្បីវាយប្រហារលើយន្តការពហុភាគី”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ