អ៊ីរ៉ង់អះអាងនូវការប្តេជ្ញាចិត្តអភិវឌ្ឍន៍កាំជ្រួចមីស៊ីល

(VOVWORLD) - ក្នុងសេចក្តីប្រកាសរឹងមាំមួយដែលបង្ហាញយ៉ាងច្បាស់លាស់នូវគោល ជំហររបស់អ៊ីរ៉ង់ ប្រធានាធិបតីនៃប្រទេសនេះ លោក Hassan Rouhani បានអះអាង ថា៖ ប្រទេសឈូងសមុទ្រពែក្យនេះនឹងបន្តបង្កើនប្រៀបខ្លាំងយោធា ជាពិសេសលើ វិស័យអភិវឌ្ឍន៍កាំជ្រួចមីស៊ីលដោយមិនអើពើដល់ការប្រឆាំងជំទាស់នៃប្រទេសលោក ខាងលិចជាច្រើន។
អ៊ីរ៉ង់អះអាងនូវការប្តេជ្ញាចិត្តអភិវឌ្ឍន៍កាំជ្រួចមីស៊ីល - ảnh 1 អ៊ីរ៉ង់អះអាងនូវការប្តេជ្ញាចិត្តអភិវឌ្ឍន៍កាំជ្រួចមីស៊ីល

(VOVworld) – ក្នុងសេចក្តីប្រកាសរឹងមាំមួយដែលបង្ហាញយ៉ាងច្បាស់លាស់នូវគោល ជំហររបស់អ៊ីរ៉ង់ ប្រធានាធិបតីនៃប្រទេសនេះ លោក Hassan Rouhani បានអះអាង ថា៖ ប្រទេសឈូងសមុទ្រពែក្យនេះនឹងបន្តបង្កើនប្រៀបខ្លាំងយោធា ជាពិសេសលើ វិស័យអភិវឌ្ឍន៍កាំជ្រួចមីស៊ីលដោយមិនអើពើដល់ការប្រឆាំងជំទាស់នៃប្រទេសលោក ខាងលិចជាច្រើន។ ថ្លែងមតិនៅពិធីព្យុះហយាត្រានៅរដ្ឋធានី Tehran នាថ្ងៃទី ២២ កញ្ញា ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍សង្គ្រាមនៅតំបន់ឈូងសមុទ្រ ១៩៨០-១៩៨៨ រវាងអ៊ីរ៉ង់និងអ៊ីរ៉ាក់ ប្រធានាធិបតី Hassan Rouhani បានប្រកាសមិនត្រឹមតែ អភិវឌ្ឍន៍ប្រព័ន្ធកាំជ្រួច ប៉ុណ្ណោះទេ ថែមទាំង  Tehran នឹងប្រមូលផ្តុំបង្កើនប្រៀបខ្លាំង យោធានៃកំលាំងជើងគោក កងកំលាំងជើងទឹកនិងជើងអាកាសដើម្បីការពារប្រទេស ជាតិ។ សេចក្តីប្រកាសរបស់ប្រធានាធិបតីអ៊ីរ៉ង់ត្រូវបាននាំចេញក្នុងកាលៈទេសៈទំនាក់ទំនង រវាងអ៊ីរ៉ង់និងអាមេរិកកំពុងធ្លាក់ចូលក្នុងភាពតានតឹងទាក់ទិនដល់ផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) កិច្ចព្រមព្រៀងនុយក្លេអ៊ែរទទួលបាននាឆ្នាំ ២០១៥ រវាងក្រុម P5+1និងអ៊ីរ៉ង់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ