អឺរ៉ុបខំប្រឹងប្រែងការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រវត្តិសាស្ត្រជាមួយអ៊ីរ៉ង់
(VOVWORLD) - ក្រោយរយៈពេលច្រើនខែស្វែងរកសម្លេងគាំទ្រប៉ុន្តែទទួលបរាជ័យ ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយ អ៊ីរ៉ង់ដែលមានឈ្មោះថា «ផែនការធ្វើសកម្មភាពលើគ្រប់ជ្រុងជ្រោយ» (JCPOA) បណ្ដា ប្រទេសអឺរ៉ុបកំពុងខំប្រឹងប្រែងការពារកិច្ចព្រមព្រៀងនេះតាមរយៈវិធានការការទូត។
អឺរ៉ុបខំប្រឹងប្រែងការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រវត្តិសាស្ត្រជាមួយអ៊ីរ៉ង់ |
(VOVworld ) – ក្រោយរយៈពេលច្រើនខែស្វែងរកសម្លេងគាំទ្រប៉ុន្តែទទួលបរាជ័យ ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយ អ៊ីរ៉ង់ដែលមានឈ្មោះថា «ផែនការធ្វើសកម្មភាពលើគ្រប់ជ្រុងជ្រោយ» (JCPOA) បណ្ដា ប្រទេសអឺរ៉ុបកំពុងខំប្រឹងប្រែងការពារកិច្ចព្រមព្រៀងនេះតាមរយៈវិធានការការទូត។ តាមគំរោង នាថ្ងៃទី ១២ តុលា ប្រធានាធិបតី លោក Donald Trump ប្រកាស ទស្សនៈរបស់ខ្លួនអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រវត្តិសាស្ត្រដែលអ៊ីរ៉ង់និងក្រុម P5+1 បានចុះហត្ថលេខានាឆ្នាំ ២០១៥។ ការដែលប្រធានាធិបតីអាមេរិកដកសេចក្តីសម្រេចកិច្ចព្រមព្រៀងពោលខាងលើ អាចបង្កគ្រោះអាសន្នធំជាងក្នុងពេលដែលរដ្ឋសភា អាមេរិកមានរយៈពេល ៦០ ថ្ងៃដើម្បីពិចារណាការចេញផ្សាយសេចក្តីសម្រេចដាក់ ទណ្ឌកម្មជាក់ស្តែងទៅលើ Tehran ដែរឬទេ។ ក្នុងពេលនោះ នាថ្ងៃទី ១១ តុលា ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានរិះគន់ប្រធានាធិបតីអាមេរិក លោក Donald Trump ហើយចាត់ទុកថា៖ លោក Donald Trump កំពុងប្រឆាំងជំទាស់ «ពិភព លោកទាំងមូល» ក្នុងពេលដែលស្វែងរករបៀបបំផ្លាញចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ប្រវតិ្តសាស្ត្រ៕