អឺរ៉ុបដាក់សម្ពាធលើអ៊ីរ៉ង់ឲ្យគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥

(VOVWORLD) - បណ្តាប្រទេសមហាអំណាចពិភពលោកកាលពីថ្ងៃទី ៦ ខែធ្នូបានស្នើឱ្យ   អ៊ីរ៉ង់បញ្ឈប់សកម្មភាពរំលោភកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ (JCPOA) ប្រសិនបើទីក្រុងតេអេរ៉ង់ មិនចង់ទទួលរងការដាក់ទណ្ឌកម្មឡើងវិញរបស់អង្គការសហប្រជាជាតិនោះទេ។
អឺរ៉ុបដាក់សម្ពាធលើអ៊ីរ៉ង់ឲ្យគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ - ảnh 1 បណ្តាប្រទេសមហាអំណាចពិភពលោកកាលពីថ្ងៃទី ៦ ខែធ្នូបានស្នើឱ្យ   អ៊ីរ៉ង់បញ្ឈប់សកម្មភាពរំលោភកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ (JCPOA) (រូបថត៖ AFP)

ថ្លែងទៅកាន់មសន្និសីទអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនៅប្រទេសអូទ្រីស បេសកជនពិសេស  Fu Cong របស់ប្រទេសចិន បានឲ្យដឹងថាបណ្តាប្រទេសអឺរ៉ុបដែលចូលរួមក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ រួមមានអង់គ្លេស បារាំង និងអាឡឺម៉ង់ សម្រេចចិត្តមិនបើកយន្កការនៃការដោះស្រាយជម្លោះដែលមាននៅក្នុងកិច្ចព្រមព្រៀងនោះទេ ដើម្បីដាក់ទណ្ឌកម្មលើ      អ៊ីរ៉ង់បន្ទាប់ពីទង្វើរដ៏រឹងរូសថ្មីៗពីប្រទេសនេះផងដែរ។ ទោះយ៉ាងណាក៏ដោយ តំណាងអឺរ៉ុបជាមួយ ចិននិងរុស្ស៊ីដែលចូលរួមក្នុងកិច្ចប្រជុំនេះ ក៏បានទាមទារឱ្យ   អ៊ីរ៉ង់គោរពយ៉ាងពេញលេញតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៥ ដើម្បីបញ្ច្រៀសពីភាពតានតឹងកាន់តែកើនឡើង និងជំហាននានាដែលអាចនាំឱ្យមានផលវិបាកដែលមិនចង់បាននោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ