អឺរ៉ុបបិទព្រំដែនជាមួយអង់គ្លេស ខណៈដែលជំងឺកូវីដ ១៩ ទម្រង់ថ្មី​ស្ថិតនៅ​ក្រៅ​ការគ្រប់គ្រង

(VOVWORLD) - រដ្ឋាភិបាលហូឡង់ បែលហ្ស៊ិក អ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ និងអៀរឡង់បានសម្រេចចិត្តហាមប្រាមរាល់ជើងហោះហើរមកពីចក្រភពអង់គ្លេសចាប់ពីយប់ថ្ងៃទី ២០ ខែធ្នូ។
អឺរ៉ុបបិទព្រំដែនជាមួយអង់គ្លេស ខណៈដែលជំងឺកូវីដ ១៩ ទម្រង់ថ្មី​ស្ថិតនៅ​ក្រៅ​ការគ្រប់គ្រង - ảnh 1 សកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវិដ ១៩ 

បណ្តាប្រទេសអ៊ឺរ៉ុបនិងប្រទេសអាស៊ីមួយចំនួន កាលពីថ្ងៃទី ២០ ខែធ្នូ បានចេញបញ្ជាហាមប្រាមជើងហោះហើរ និងជើងរថយន្តមកពីចក្រភពអង់គ្លេសបន្ទាប់ពីមានព័ត៌មាន ថា ទម្រង់ថ្មីនៃជំងឺកូវីដ ១៩ នៅអង់គ្លេសកំពុង ឆ្លងរាលដាលដែលស្ថិតក្រៅការគ្រប់គ្រង។ ប្រតិកម្មបន្ទាន់របស់បណ្ដាប្រទេសអឺរ៉ុបត្រូវបានធ្វើឡើង បន្ទាប់ពី នាយករដ្ឋមន្រ្តីអង់ គ្លេសកាលពីយប់ថ្ងៃទី ១៩ ខែធ្នូបានបញ្ជាឲ្យបិទទីក្រុងឡុងដ៍ និងតំបន់ភាគអាគ្នេយ៍នៃប្រទេសនេះ ដែលមានចំនួនប្រជាជនរហូតដល់ទៅ ៤៨ លាននាក់ ដោយសារបារម្ភអំពីការផ្ទុះឡើង ទម្រង់ថ្មីនៃជំងឺកូវីដ ១៩។ រដ្ឋាភិបាលហូឡង់ បែលហ្ស៊ិក អ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ និងអៀរឡង់បានសម្រេចចិត្តហាមប្រាមរាល់ជើងហោះហើរមកពីចក្រភពអង់គ្លេសចាប់ពីយប់ថ្ងៃទី ២០ ខែធ្នូ។ នៅថ្ងៃដដែលប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់និងបារាំងរួមជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបនិងគណៈកម្មការអឺរ៉ុបបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ ដើម្បីឯកភាពគ្នាលើវិធានការរួមសម្រាប់ប្រទេសទាំង ២៧ ជាសមាជិក អឺរ៉ុប (EU) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ