អឺរ៉ុបបន្តជាចំណុចក្តៅគគុកនៃជំងឺរាតត្បាតកូវីដ ១៩
(VOVWORLD) - អឺរ៉ុបបន្តជាចំណុចក្ដៅគគុកនៃជំងឺកូវីដ ១៩ នៅលើពិភពលោក ដោយស្រូបយកជាង ៥០% នៃចំនួនករណីឆ្លងជំងឺសរុបថ្មីប្រចាំថ្ងៃនៅលើពិភពលោក។
សកម្មភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី (រូបថត៖ AFP/VNA) |
យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ថ្ងៃទី ៦ មករា (ម៉ោង UTC) នៅលើពិភពលោកមានអ្នកជំងឺកូវីដ ១៩ ជាង ២៩៨ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ៥៤,៨ លាននាក់។
ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ពិភពលោកបានរកឃើញករណីឆ្លងជំងឺថ្មីជាង ២,៤៥ លាននាក់ ក្នុងនោះសហរដ្ឋអាមេរិកបានរកឃើញករណីឆ្លងជំងឺថ្មីច្រើនបំផុត គឺ ៦២៤ ពាន់នាក់ បន្ទាប់មកគឺបារាំង អង់គ្លេស អ៊ីតាលី និងអេស្ប៉ាញ។
អឺរ៉ុបបន្តជាចំណុចក្ដៅគគុកនៃជំងឺកូវីដ ១៩ នៅលើពិភពលោក ដោយស្រូបយកជាង ៥០% នៃចំនួនករណីឆ្លងជំងឺសរុបថ្មីប្រចាំថ្ងៃនៅលើពិភពលោក។
បណ្តាប្រទេសអ៊ឺរ៉ុប ដូចជា ហូឡង់ ក្រូអាត គឺសុទ្ធតែបានរកឃើញក្រណីឆ្លងជំងឺខ្ពស់បំផុតក្នុងមួយថ្ងៃដែលមិនធ្លាប់មានតាំងពីមុនមកផងដែរ៕