អារ៉ាប់ប៊ីសាអ៊ូឌីតនិងប្រទេសសម្ព័ន្ធមិត្តដាក់ចេញការសំណូមពរចំពោះកាតា

(VOVWORLD) - តាមកាណាល់ទូរទស្សន៍ Al Jazeera ថា គុយវ៉ែតបានផ្ញើរទៅកាន់ កាតាបញ្ជីឈ្មោះមួយរួមមានការសំណូមពររបស់អារ៉ាប់ប៊ីសាអ៊ូឌីតនិងសម្ព័ន្ធមិត្តអារ៉ាប់នានា ដើម្បីរដ្ឋអំណាច Doha អនុវត្ត។
អារ៉ាប់ប៊ីសាអ៊ូឌីតនិងប្រទេសសម្ព័ន្ធមិត្តដាក់ចេញការសំណូមពរចំពោះកាតា - ảnh 1 រដ្ឋធានី Doha របស់កាតា (រូបថត៖Wikipedia)

(VOVworld) - តាមកាណាល់ទូរទស្សន៍ Al Jazeera ថា គុយវ៉ែតបានផ្ញើរទៅកាន់ កាតាបញ្ជីឈ្មោះមួយរួមមានការសំណូមពររបស់អារ៉ាប់ប៊ីសាអ៊ូឌីតនិងសម្ព័ន្ធមិត្តអារ៉ាប់នានា ដើម្បីរដ្ឋអំណាច Doha អនុវត្ត។នេះជាបម្រែបម្រួលថ្មីបំផុតទាក់ទិន ដល់ភាពតានតឹងខាងការទូតនៅតំបន់ឈូងសមុទ្រពែក្ស ក្នុងកាលៈទេសៈដែល អាមេរិកកំពុងខំប្រឹងប្រែងជំរុញការដោះស្រាយជំលោះនៅតំបន់នេះ។នា បច្ចុប្បន្ន ព័ត៌មានលំអិតស្ដីពីបញ្ជីឈ្មោះពោលខាងលើមិនទាន់បានប្រកាសនៅ ឡើយទេ។មុននោះ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson នាថ្ងៃទី២១ មិថុនា បានសំដែងក្ដីសង្ឃឹមថា បញ្ជីឈ្មោះនេះនឹងរួមមានការសំណូមពរដ៏សមស្រប ដើម្បីនាំទៅដល់ដំណោះស្រាយមួយសំរាប់ស្ថានការណ៍នាបច្ចុប្បន្ន។លោក សង្កត់ធ្ងន់ថា អាមេរិកមានបំណងថា ប្រទេសនានាក្នុងក្រុមប្រឹក្សាសហប្រតិបតិ្ត ការតំបន់ឈូងសមុទ្រពែក្សនឹងទទួលបានសាមគ្គីភាពយ៉ាងឆាប់រហ័សដើម្បីភាគីនានាអាចប្រមូលផ្ដុំទៅលើការប្រយុទ្ធប្រឆាំងអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស ក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ