អារ៉ាប់ប៊ីសាអូឌីតបញ្ជាក់ជាថ្មីម្តងទៀតអំពីគោលជំហររបស់ខ្លួនលើបញ្ហាធ្វើឱ្យប្រក្រតីនូវទំនាក់ទំនងជាមួយអ៊ីស្រាអែល
(VOVWORLD) - នាថ្ងៃទី ១៩ ខែសីហា អារ៉ាប៊ីសាអ៊ូឌីតបានឲ្យដឹងថានឹងមិនចាត់វិធានការស្រដៀងគ្នា ដូចអ្វីដែលប្រទេសអេមីរ៉ាតអារ៉ាប់រួម បង្កើតទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល ដរាបណារដ្ឋជ្វីហ្វនេះចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយដែលត្រូវបានអន្តរជាតិទទួលស្គាល់ ជាមួយប៉ាឡេស្ទីនផងដែរ។
រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត លោក Faisal bin Farhan (រូបថត៖ AFP/TTXVN) |
រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត លោក Faisal bin Farhan ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរបំពេញទស្សនកិច្ចនៅរដ្ឋធានីប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ដោយលើកច្បាស់ថា “ ប្រជាជនប៉ាឡេស្ទីនត្រូវតែទទួលបានសន្តិភាព” ដោយឈរលើកិច្ចព្រមព្រៀងអន្តរជាតិ ហើយនេះគឺជាលក្ខខ័ណ្ឌសំខាន់ចម្បង ដើម្បីចាត់វិធានការណាមួយក្នុងការធ្វើឱ្យប្រក្រតីភាពនូវទំនាក់ទំនងជាមួយអ៊ីស្រាអែល។ រដ្ឋមន្រ្តីក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីតបានសង្កត់ធ្ងន់ថា“ នៅពេលដែលសម្រេចបានហើយ រាល់បញ្ហាណាមួយក៏អាចដោះស្រាយផងដែរ” ។
សេចក្តីប្រកាសរបស់រដ្ឋមន្រ្តីក្រសួងការបរទេស Faisal បានសំដែងនូវការឯកភាពជាឯកច្ឆ័ន្ទជាមួយនឹងគោលជំហរកាលពីមុននោះរបស់អារ៉ាប៊ីសាអូឌីតលើបញ្ហានេះ។ នេះក៏ជាប្រតិកម្មផ្លូវការលើកដំបូងរបស់ទីក្រុងរីយ៉ាដ ចាប់តាំងពីប្រទេសអេមីរ៉ាតអារ៉ាប់រួម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការធ្វើឲ្យប្រក្រតីភាពនូវទំនាក់ទំនងជាមួយអ៊ីស្រាអែលផងដែរ៕