អារ៉ាប៊ីសាអូឌិតថ្កោលទោសអ៊ីស្រាអែលកសាងទីប្រជុំជន

អារ៉ាប៊ីសាអូឌិតថ្កោលទោសអ៊ីស្រាអែលកសាងទីប្រជុំជន - ảnh 1
អារ៉ាប៊ីសាអូឌិតថ្កោលទោសអ៊ីស្រាអែលកសាងទីប្រជុំជន (VNA)


VOV_នាថ្ងៃទី៣០មករារដ្ឋអំណាចអារ៉ាប៊ីសាអូឌិតបានថ្កោលទោសការដែល
អ៊ីស្រាអែលកសាងលំនៅដ្ឋាននៅត្រើយខាងលិចក្នុងកាលៈទេសៈរដ្ឋជីហ្វត្រៀម
រៀបចំការបោះឆ្នោតធ្វើឲ្យស្របច្បាប់នូវតំបន់ទាំងនេះ។រដ្ឋាភិបាលអារ៉ាប៊ីសា
អូឌិតចាត់ទុកថាការអនុញ្ញាតឲ្យកសាងលំនៅដ្ឋានថ្មីៗនៅលើដីរបស់ជនជាតិ
ប៉ាឡេស្ទីននេះគឺសំដៅធ្វើ”ជីហ្វភាវូបនីយកម្មនូវប៉ែកខាងកើតក្រុងJerusalem
”។ទង្វើនេះគឺផ្ទុយទៅនឹងបំណងប្រាថ្នារបស់សហគមន៍អន្តរជាតិនិងរាំងស្កាត់
ឱកាសទទួលបានសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។

        នាថ្ងៃទី៣០មករាដដែល ខុទ្ធកាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលក
Benjamin Netanyahuបានជូនដំណឹងស្ដីពីសេចក្ដីព្រាងថ្មីមួយច្បាប់ដែល
នឹងបានដាក់ជូនរដ្ឋសភាពិនិត្យសំដៅធ្វើឲ្យស្របច្បាប់នូវលំនៅដ្ឋាននៅ
ត្រើយខាងលិចព្រមទាំងរាំងស្កាត់ការបំផ្លាញចោលទីលំនៅទាំងនេះទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ