អារ៉ាប៊ីសាអ៊ូឌីតវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូល G20
(VOVWORLD) - នាថ្ងៃទី ២២ ខែវិច្ឆិកា ព្រះមហាក្សត្រ អារ៉ាប៊ីសាអ៊ូឌីត Salman bin Abdulaziz បានអះអាងថា ក្រុមប្រទេសកំពុងអភិវឌ្ឍន៍ និងទើបលេចចេញថ្មី (G20) ទទួលបានជោគជ័យក្នុងការបង្ហោះសារស្ដីពីក្តីសង្ឃឹម និងអារម្មណ៍សុវត្ថិភាពទៅកាន់ពិភពលោក។
ព្រះមហាក្សត្រ អារ៉ាប៊ីសាអ៊ូឌីត Salman bin Abdulaziz (រូបថត៖ TTXVN) |
ថ្លែងបិទកិច្ចប្រជុំកំពូល G20 ព្រះ មហាក្សត្រ អារ៉ាប៊ីសាអ៊ូឌីតមានព្រះបន្ទូលថា បណ្ដាប្រទេស G20 បានរក្សាការប្តេជ្ញាចិត្ត សហប្រតិបត្តិការជាមួយគ្នា ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ការពារជីរភាពរស់នៅ និងមុខរបររបស់ប្រជាជន។ G20 នឹងខិតខំប្រឹងប្រែងបង្កើតមូលដ្ឋានគ្រឹះ ដើម្បីសម្រេចបានឱកាសសម្រាប់មនុស្ស ទាំងអស់គ្នា តាមរយៈការ ផ្តល់អំណាចដល់ប្រជា ជន។ ព្រះមហាក្សត្របានបញ្ជាក់ថាដោយមានតួនាទីពិសេស របស់ខ្លួនក្នុងតំបន់ និងអន្តរជាតិនោះ អារ៉ាប់ប៊ីសាអូឌីតនឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុង G20 ដើម្បីសម្រេចបាន កិច្ចសហប្រតិបត្តិការពិភពលោក និងស្វែងរកដំណោះស្រាយសម្រាប់បញ្ហាប្រឈមជាបន្ទាន់បំផុតរបស់ពិភពលោកផងដែរ៕