អារ៉ាប៊ីសាអូឌីតអំពាវនាវឱ្យភាគីពាក់ព័ន្ធនានាអត់ធ្មត់ និងជៀសវាងការកើនឡើង​ភាពតាន​តឹងនៅសមុទ្រក្រហម

(VOVWORLD) - សេចក្ដីប្រកាសនេះត្រូវបាននាំចេញ ក្រោយពេលសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានធ្វើការវាយប្រហារផ្លូវអាកាសទៅលើទីតាំងកងកម្លាំង Houthi នៅយេម៉ែនកាលពីថ្ងៃទី ១១ មករា។
អារ៉ាប៊ីសាអូឌីតអំពាវនាវឱ្យភាគីពាក់ព័ន្ធនានាអត់ធ្មត់ និងជៀសវាងការកើនឡើង​ភាពតាន​តឹងនៅសមុទ្រក្រហម - ảnh 1នាវាផ្លាស់ទីនៅកំពង់ផែ Saleef ក្បែរឆ្នេរសមុទ្រនៃខេត្ត Hodeida (យេម៉ែន) ភាគខាងលិចសមុទ្រក្រហម។ AFP/TTXVN

នាថ្ងៃទី ១២ មករា ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបានចេញសេចក្តីប្រកាស ដោយអំពាវនាវឲ្យភាគីពាក់ព័ន្ធនានាអត់ធ្មត់ និងជៀសវាងការកើនឡើងភាពតានតឹងនៅសមុទ្រក្រហម។ សេចក្ដីប្រកាសនេះត្រូវបាននាំចេញ ក្រោយពេលសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានធ្វើការវាយប្រហារផ្លូវអាកាសទៅលើទីតាំងកងកម្លាំង Houthi នៅយេម៉ែនកាលពីថ្ងៃទី ១១ មករា។ អារ៉ាប៊ីសាអូឌីតបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិសុខ និងស្ថិរភាពនៅសមុទ្រក្រហម ក៏ដូចជាការធានាសេរីភាពនាវាចរណ៍ ឆ្លើយតបនឹងតម្រូវការអន្តរជាតិ។

ទាក់ទិននឹងការវាយប្រហារនាថ្ងៃទី ១១ ខែមករា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បានសង្កត់ធ្ងន់ថា ការវាយប្រហារតាមជើងអាកាសគឺ "ចាំបាច់ និងសមស្រប"។ លោកបានរិះគន់ការវាយប្រហាររបស់ Houthi លើនាវាពាណិជ្ជកម្មអន្តរជាតិនៅសមុទ្រក្រហម ដោយចាត់ទុកថា សកម្មភាពនេះបណ្តាលឱ្យតម្លៃទំនិញកើនឡើង ក៏ដូចជាគំរាមកំហែងដល់សេរីភាពនៃការធ្វើនាវាចរណ៍។ នាថ្ងៃដដែល តំណាងជប៉ុន និងអូស្ត្រាលីក៏បានគាំទ្រយុទ្ធនាការវាយប្រហារតាមជើងអាកាសរបស់អាមេរិក និងអង់គ្លេសទៅលើកងកម្លាំង Houthi ផងដែរ។

ទន្ទឹមនឹងនេះ បេសកកម្មអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានឲ្យដឹងថាប្រទេសនេះបានស្នើឱ្យកោះប្រជុំបន្ទាន់នាថ្ងៃនេះ ទាក់ទងនឹងការវាយប្រហារតាមជើងអាកាសរបស់យោធាអាមេរិក និងអង់គ្លេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ