អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប កោះហៅតំណាងទូតដាណឺម៉ាក ដើម្បី​ឆ្លើយតបនឹងទង្វើ​ដុតគម្ពីរកូរ៉ាន

(VOVWORLD) - ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃនទី ២៨ ខែកក្កដា បានកោះហៅភារៈធារីស្ដីទីនៃស្ថានទុតដាណឺម៉ាកប្រចាំនៅទីក្រុងរីយ៉ាដ ដើម្បីប្រគល់កំណត់ទូត ប្រឆាំងនឹងការដុតគម្ពីរកូរ៉ាននៅទីក្រុង Copenhagen។ 
អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប កោះហៅតំណាងទូតដាណឺម៉ាក ដើម្បី​ឆ្លើយតបនឹងទង្វើ​ដុតគម្ពីរកូរ៉ាន - ảnh 1បាតុករនៅទីក្រុង Sadr ជាយក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣ ប្រឆាំងនឹងការដុតគម្ពីរកូរ៉ានក្នុងប្រទេសដាណឺម៉ាក។ រូបថត៖ AFP/VNA

កំណត់ទូតនេះ បានអំពាវនាវឱ្យបញ្ឈប់រាល់ទង្វើប្រមាថធម្មវិន័យរបស់សាសនា ច្បាប់អន្តរជាតិ និងបទដ្ឋានទាំងអស់។ មួយថ្ងៃមុននោះ ក្រសួងការបរទេសអេហ្ស៊ីបបានកោះហៅឯកអគ្គរដ្ឋទូតដាណឺម៉ាកនៅទីក្រុងគែរ ដើម្បីប្រឆាំងជំទាស់នឹងការដុតគម្ពីរកូរ៉ាន។ ទីក្រុងគែរបានអំពាវនាវឱ្យអាជ្ញាធររដ្ឋាភិបាលណឺម៉ាក និងប្រទេសដទៃទៀត ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីបញ្ឈប់ឧប្បត្តិហេតុស្រដៀងគ្នានេះ។ 

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ការដុតគម្ពីរកូរ៉ានបានប្រព្រឹត្តិទៅជាប់ៗគ្នាក្នុងប្រទេសអឺរ៉ុបចំនួន២ គឺដាណឺម៉ាក និងស៊ុយអែត ហើយត្រូវជួបប្រទះនឹងប្រតិកម្មយ៉ាងខ្លាំងក្លាពីប្រទេសដែលមានប្រជាជនភាគច្រើនកាន់សាសនាអ៊ីស្លាម។  

រីឯខ្លួនវិញ រដ្ឋភិបាលដាណឺម៉ាកនិងស៊ុយអែតបានសម្តែងការសោកស្ដាយចំពោះករណីដុតគម្ពីរកូរ៉ាននាពេលថ្មីៗនេះ ប៉ុន្តែបាននិយាយថាខ្លួនមិនអាចទប់ស្កាត់រឿងនេះបានទេ ដោយសារតែបទប្បញ្ញត្តិនៃច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ