អឺរ៉ុបអនុម័តលើផែនការបើកយុទ្ធនាការយោធានៅសមុទ្រប្រឆាំងគ្រោះ ជួញដូរមនុស្ស

អឺរ៉ុបអនុម័តលើផែនការបើកយុទ្ធនាការយោធានៅសមុទ្រប្រឆាំងគ្រោះ ជួញដូរមនុស្ស - ảnh 1
ជនអន្តោប្រវេសន៍រាប់ពាន់នាក់ ភាគច្រើនគឺមនុស្សរត់គេចចេញទីសង្គ្រាមស៊ីវិលនៅស៊ីរី
បានបាត់បង់ជីវិតនាពេលខំប្រឹងប្រែងឆ្លងសមុទ្រមេឌីទែរ៉ាណេ (រូបថត៖Reuters)

(VOVworld) - យុទ្ធនាការយោធាលើសមុទ្រមានឈ្មោះថា “EU Navfor Med” ដែល
សំដៅប្រឆាំងគ្រោះជួញដូរមនុស្ស ទើបនឹងបានសហភាពអឺរ៉ុប (EU) អនុម័តលើនា
ថ្ងៃទី១៨ ឧសភា នៅក្នុងកិច្ចប្រជុំ១រវាងរដ្ឋមន្រ្តីក្រសួងការបរទេស ជាមួយរដ្ឋមន្រ្តី
ក្រសួងការពារជាតិនៃប្រទេសជាសមាជិកទាំង២៨ នៅទីក្រុងព្រុច សែលរបស់
ប៊ែលហ្សិក។ក្នុងយុទ្ធនាការនេះ កងទ័ពរបស់ប្រទេសអឺរ៉ុបនានានឹង ដាក់ពង្រាយ
នាវាចម្បាំងនិងយន្តហោះយាមល្បាតនៅសមុទ្រ Libya ដែលជាទីកន្លែងចាប់ផ្ដើម
របស់នាវាដឹកជញ្ជូនជនអន្តោប្រវេសន៍ដោយខុសច្បាប់ចូលក្នុងទ្វីបអឺរ៉ុប។

នាបច្ចុប្បន្ន មន្ត្រីអឺរ៉ុបនានាក៏កំពុងស្វែងរកសេចក្ដីសំរេចចិត្ត១របស់អ.ស.ប តាម នោះបង្កើតមូលដ្ឋានដ៏រឹងមាំដើម្បីតាមចាប់ខ្លួនជនល្មើសជួញដូរមនុស្សនិង
បំផ្លាញនាវារបស់បញ្ដាញជួញដូរមនុស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ