អឺរ៉ុបអំពាវនាវដល់បណ្ដាប្រទេសបង្កើតវិធានការរឹតត្បិត ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺរាតត្បាត
(VOVWORLD) - ជារៀងរាល់ថ្ងៃទ្វីបអឺរ៉ុបបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ចាប់ពី ១០.០០០ ទៅ ១៥.០០០ នាក់ ។
យប្រជាជនបារាំងនៅតាមដងវិថី (រូបថតៈ Le Monde) |
មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺរាតត្បាតអឺរ៉ុប (ECDC) នាថ្ងៃទី ១០ ខែសីហា បានប្រកាសរបាយការណ៍មួយច្បាប់ដែលបង្ហាញថាចំនួនករណីឆ្លងកូវីដ ១៩ ជារៀងរាល់ថ្ងៃកំពុងកើនឡើង នៅតាមបណ្ដាប្រទេសអឺរ៉ុបព្រមទាំងអំពាវនាវដល់បណ្ដាប្រទេសអនុវត្តន៍ឡើងវិញវិធានការកាត់បន្ថយករាតត្បាតជំងឺលើកទី ២ ។
យោងតាមរបាយការណ៍របស់ ECDC បានឲ្យដឹងថា ជារៀងរាល់ថ្ងៃទ្វីបនេះបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ចាប់ពី ១០.០០០ ទៅ ១៥.០០០ នាក់ ។ តួរលេខនេះខ្ពស់ជាង៣ ដង បើប្រៀបធៀបនឹងតួលេខជាមធ្យម គឺ ៥ ០០០ ករណីក្នុងមួយថ្ងៃ ក្នុងអំឡុងពេលចាប់ពីពាក់កណ្ដាលខែឧសភាដល់ពាក់កណ្តាលខែកក្កដាឆ្នាំ ២០២០ ពោលគឺជាពេលវេលាដែលប្រទេសអឺរ៉ុបនានាបានដកវិធានការបិទប្រទេស។ យោងតាម ECDC ប្រការគួរឲ្យព្រួយបារម្ភគឺចំនួនករណីឆ្លងជំងឺបានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះនៅក្នុងប្រទេសមួយចំនួនផងដែរ៕