អៀរឡង់គោរពឋានៈ និងតួនាទីរបស់វៀតណាមក្នុងតំបន់
(VOVWORLD) - តបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងការពារជាតិអៀរឡង់ លោក Michael Martin រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son កំពុងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅអៀរឡង់។
លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son អញ្ជើញជួបជាមួយប្រធានាធិបតីអៀរឡង់។ រូបថត៖ VOV |
នាថ្ងៃទី ២៨ កុម្ភៈ នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ប្រធានាធិបតីអៀរឡង់ លោក Michael D. Higgins បានអះអាងថា អៀរឡង់គោរពឋានៈ និងតួនាទីរបស់វៀតណាមក្នុងយុទ្ធសាស្ត្រចំពោះតំបន់អាស៊ី - ប៉ាស៊ីហ្វិកហើយឯកភាពគ្នាជំរុញថែមទៀតកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ទ្វេភាគីលើគ្រប់វិស័យ ជាពិសេសគឺសេដ្ឋកិច្ច ការផ្លាស់ប្តូរប្រជាជន ការអប់រំ និងបណ្តុះបណ្តាលព្រមទាំងអះអាងថា អៀរឡង់នឹងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមធ្វើសមាហរណកម្ម និងសិក្សារៀនសូត្រប្រកបដោយស្ថិរភាព បន្តដើរតួនាទីជាស្ពានក្នុងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។
រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានអះអាងថា វៀតណាមជានិច្ចកាលមានគោលបំណងចង់ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអៀរឡង់ ហើយជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចនេះ នឹងរួមជាមួយភាគិអៀរឡង់ពិនិត្យ និងឯកភាពលើទិសដៅ និងវិធានការសំខាន់ៗសំដៅជំរុញទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍លើគ្រប់ជ្រង់ជ្រោយ និងស៊ីជម្រៅថែមទៀត ស្របតាមបំណងប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
លោករដ្ឋមន្ត្រីក៏មានគោលបំណងថាប្រធានាធិបតីអៀរឡង់នឹងជំរុញឲ្យសភាអៀរឡង់ ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងកាំរពារវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) ឲ្យបានឆាប់ៗ; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលរវាងប្រទេសទាំងពីរ ។ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឱ្យប្រធានាធិបតីអៀរឡង់បន្តគាំទ្រវៀតណាមជាដៃគូអាទិភាពក្នុងគោលនយោបាយសហប្រតិបត្តិការអភិវឌ្ឍន៍នាពេលខាងមុខ ជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍ធនធានមនុស្ស ការផ្លាស់ប្តូរឌីជីថល កសិកម្មបច្ចេកវិទ្យាខ្ពស់។
នាថ្ងៃដដែល លោករដ្ឋមន្ត្រី Bui Thanh Son បានអញ្ជើញជួបសន្ទនាជាមួយតំណាងសហគមន៍ជនវៀតណាមនៅអៀរឡង់ផងដែរ៕