អៀរឡង់ និងអេស្បាញ អាចនឹង​ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅថ្ងៃទី ២១ ឧសភា

(VOVWORLD) - សាធារណរដ្ឋអៀរឡង់ និងអេស្បាញ រួមជាមួយប្រទេសសមាជិកសហភាពអឺរ៉ុប (EU)មួយចំនួនទៀត កំពុងពិចារណាលើការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ហើយគ្រោងនឹងធ្វើការសម្រេចចិត្តចុងក្រោយនៅថ្ងៃទី ២១ ខែឧសភា។

យោងតាមប៉ុស្តិ៍ទូរទស្សន៍ជាតិអៀរឡង់ (RTE) ប្រទេសនេះកំពុងរង់ចាំលទ្ធផលនៃការបោះឆ្នោតនៅមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី ១០ ខែឧសភា ស្តីពីការទទួលស្គាល់ប៉ាឡេស្ទីនជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ។

អៀរឡង់ និងអេស្បាញ អាចនឹង​ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅថ្ងៃទី ២១ ឧសភា - ảnh 1ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas ថ្លែងមតិក្នុងអំឡុងកិច្ចប្រជុំនៅក្នុងក្រុង Ramallah តំបន់ West Bank កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩។ រូបថត៖ AFP/TTXVN

ប្រទេសអេស្ប៉ាញ និងសាធារណរដ្ឋអៀរឡង់តាំងពីយូរមកហើយ បានគាំទ្រសិទ្ធិរបស់ជនប៉ាឡេស្ទីនក្នុងការកសាងអនាគតនៃដំណោះស្រាយរដ្ឋពីរ ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី ២២ ខែមីនា អេស្ប៉ាញ សាធារណរដ្ឋអៀរឡង់ ម៉ាល់តា និងស្លូវេនីបានឯកភាពសហការគ្នាឆ្ពោះទៅរកការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។ អ៊ីស្រាអែលបានប្រតិកម្មចំពោះសេចក្តីថ្លែងការណ៍នេះ ហើយបានចាត់ទុកថា ផែនការរបស់ប្រទេសទាំងបួននេះ នឹងកាត់បន្ថយឱកាសដើម្បីឈានដល់ដំណោះស្រាយចរចាសម្រាប់ជម្លោះនៅតំបន់ហ្គាហ្សា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ