អាល្លឺម៉ង់ប្រកាសថា៖ ប្រធានាធិបតីអាមេរិកបានបំផ្លិចបំផ្លាញជំនឿទុកចិត្តរបស់បណ្ដាដៃគូ

(VOVWORLD) - នាថ្ងៃទី ១០ មិថុនា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Mass បានប្រកាសថា៖ ការដែលប្រធានាធិបតីអាមេរិក លោក Donald Trump មិនយល់ ព្រមនឹងសេចក្តីថ្លែងការណ៍រួមនៃក្រុមបណ្ដាខឿនឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខ លើពិភពលោក (G7) បានបំផ្លាញចោលទាំងស្រុងជំនឿទុកចិត្តរបស់បណ្ដាដៃគូ។ 
អាល្លឺម៉ង់ប្រកាសថា៖ ប្រធានាធិបតីអាមេរិកបានបំផ្លិចបំផ្លាញជំនឿទុកចិត្តរបស់បណ្ដាដៃគូ  - ảnh 1 អាល្លឺម៉ង់ប្រកាសថា៖ ប្រធានាធិបតីអាមេរិកបានបំផ្លិចបំផ្លាញជំនឿទុកចិត្តរបស់បណ្ដាដៃគូ 

នាថ្ងៃទី ១០ មិថុនា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Mass បានប្រកាសថា៖ ការដែលប្រធានាធិបតីអាមេរិក លោក Donald Trump មិនយល់ ព្រមនឹងសេចក្តីថ្លែងការណ៍រួមនៃក្រុមបណ្ដាខឿនឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខ លើពិភពលោក (G7) បានបំផ្លាញចោលទាំងស្រុងជំនឿទុកចិត្តរបស់បណ្ដាដៃគូ។ ប្រការនេះធ្វើឲ្យប្រទេសអឺរ៉ុបនានាត្រូវសាមគ្គីជាមួយគ្នានិងត្រូវធ្វើសកម្មភាពដើម្បីការពារផលប្រយោជន៍របស់ខ្លួន។ សេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការបរទេស អាល្លឺម៉ង់ត្រូវបាននាំចេញបន្ទាប់ពីប្រធានាធិបតីអាមេរិកនាថ្ងៃទី ៩ មិថុនា បានប្រកាសថា៖ លោកបានស្នើឲ្យតំណាងនានារបស់អាមេរិកមិនយល់ព្រម សេចក្តីជូនដំណឹងរួមនៃកិច្ចប្រជុំកំពូល G7 ដែលទើបនឹងបិទបញ្ចប់នៅកាណាដា។ មូលហេតុដែលថ្នាក់ដឹកនាំអាមេរិកបាននាំចេញគឺនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានមានសេចក្តីប្រកាស «ខុសឆ្គង» នៅសន្និសីទកាសែតបន្ទាប់ពីកិច្ចប្រជុំ។ ប្រធានាធិបតីអាមេរិកបានរិះគន់ការដែលនាយករដ្ឋមន្ត្រីប្រទេសម្ចាសផ្ទះហៅ «ពន្ធដារបស់អាមេរិកគឺជាការប្រមាតមើល ងាយ»៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ